23/11/2018 06:31 GMT+7 Email Print Like 0

សហរដ្ឋអាមេរិកសន្យាជួយឧបត្ថម្ភសហគ្រាសធុនតូចនិងមធ្យមរបស់វៀតណាម


 ឯកអគ្គរដ្ឋទូតអាមេរិក លោក Daniel J. Kritenbrink និងតំណាងនានាទៅទស្សនារោងចក្រ GE នៅទីក្រុង Hai Phong (រូបថតៈ Zing.vn)

 នៅសិក្ខាសាលា “នាំសហគ្រាសខ្នាតតូចនិងមធ្យមចូលរួមបដិវត្តន៍ឧស្សាហកម្ម៤.០និងសង្វាក់តម្លៃសកល” ដែល​រៀបចំឡើង​ដោយក្រុមប្រឹក្សាពាណិជ្ជកម្មអាមេរិ​ក - អាស៊ាន (USABC) រៀបចំឡើងនាថ្ងៃទី២១ ខែវិច្ឆិកា​ ឆ្នាំ២០១៨​ នៅទីក្រុង Hai Phong  ឯកអគ្គរដ្ឋទូតអាមេរិក ប្រ​ចាំនៅវៀតណាម Da​niel J.Kritenbrink បាន​សង្កត់​ធ្ងន់​លើកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន​អាមេរិកនិងសហគ្រាសធុនតូចនិងមធ្យមនៅវៀតណាម។​

ឯកអគ្គរដ្ឋទូត Daniel J. Kritenbrink បានចាត់ទុកថា មានក្រុមហ៊ុនអាមេរិកនាំមុខ ជាច្រើន​បានមាន​វត្តមាន​នៅវៀតណាម​ ដូចជាក្រុមហ៊ុន Microsoft, ក្រុមហ៊ុន​ Cisco, ក្រុមហ៊ុន ​FedEx, ក្រុមហ៊ុន​កូកា​កូឡា​និង​ក្រុមហ៊ុន​ Visa ដែលបានបញ្ជាក់ពីចំណាប់អារម្មណ៍របស់ខ្លួ​ននៅក្នុងទីផ្សារវៀតណាម។ ​ក្រុមហ៊ុន​ទាំង​នេះ​កំពុង​ជម្រុញ​​ការធ្វើស​មា ហរណកម្មរបស់សហគ្រាសខ្នាតតូចនិងមធ្យមឈានមុ​ខគេរបស់វៀត ណាម​ចូលរួម​ក្នុង​ខ្សែសង្វាក់​ផ្គត់​ផ្គង់​សកល។​

ពោលគឺក្រុមហ៊ុនទាំងអស់នេះ កំពុងជ្លៀតប្រើប្រាស់បច្ចេកវិទ្យាឧស្សាហកម្មបដិវត្តន៍ ៤.០ ដើម្បី​ជួយ​ដល់​អង្គភាព​អាជីវកម្ម​វៀត​ណាម ទទួលបានជោគជ័យ។ ឯកអគ្គរដ្ឋ​ ទូតអាមេរិកបានសន្យាថា នឹងរួម​ចំណែក​ជួយសហគ្រាសធុន​តូចនិង​មធ្យមវៀតណាម សមស្របទៅនឹងបរិយាកាសអន្តរជា​តិទំនើបផងដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​​
 

បណ្តាព័ត៌មានបានផ្សាយ