01/11/2020 14:26 GMT+7 Email Print Like 0

សហរដ្ឋអាមេរិកផ្តល់ជំនួយ ២ លានដុល្លារអាមេរិកបន្ថែមដល់វៀតណាម ដើម្បីទប់ទល់នឹងជំនន់ទឹកភ្លៀង


នាព្រឹកថ្ងៃទី៣០ ខែតុលា​ ឆ្នាំ២០២០ នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានទទួលជួបលោក Pompeo រដ្ឋមន្រ្តីការបរទេសអាមេរិក (រូបថត៖ TTXVN)
 

ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក (USAID) នឹងពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីឆ្លើយតបទៅនឹងតម្រូវការបន្ទាន់នៅក្នុងសហគមន៍ ដែលរងផលប៉ះពាល់ដោយទឹកជំនន់និងព្យុះជាប្រវត្តិសាស្ត្រនៅវៀតណាម។

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម នៅថ្ងៃទី ៣១ ខែតុលាបានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនៅវៀតណាម (ចាប់ ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣០ ខែតុលា) លោក Michael Pompeo រដ្ឋមន្រ្តីការបរទេសអាមេរិកបានប្រកាសថា សហ រដ្ឋអាមេរិក បានផ្តល់ជំនួយមនុស្សធម៌បន្ថែម ដែលមានតម្លៃ ២ លានដុល្លារអាមេរិក ដើម្បីជួយវៀតណាម ទប់ទល់នឹងព្យុះ Molave (ព្យុះទី ៩) និងស្ថានភាពជំនន់ទឹកភ្លៀង ដ៏ធ្ងន់ធ្ងរ ដែលបាន និងកំពុងជះឥទ្ធិពល ដល់តំបន់ ភាគកណ្តាលនៃប្រទេសវៀតណាមចាប់តាំងពីដើមខែតុលាឆ្នាំ ២០២០។ ជាមួយនឹងជំនួយនេះទីភ្នាក់ងារ អភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក (USAID) នឹងពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីឆ្លើយតបទៅនឹងតម្រូវការបន្ទាន់នៅក្នុងសហគមន៍ ដែលរងផលប៉ះពាល់ដោយទឹកជំនន់និងព្យុះជាប្រវត្តិសាស្ត្រនៅវៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ