16/12/2018 11:58 GMT+7 Email Print Like 0

សហភាពអឺរ៉ុបផ្តោតលើកំណែទម្រង់ផ្ទៃក្នុង

 នៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីកិច្ចប្រជុំកំពូលសហភាពអឺរ៉ុបដែលបានប្រព្រឹត្តទៅនាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ​​២០១៨ នោះ ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Donald Tusk បានឲ្យដឹង ថា មេ​ដឹក​នាំសហភាព​អឺរ៉ុបបាន​សន្យាអនុវត្តន៍​ជំហានជាក់​ស្តែងនីមួយៗ ដើម្បីពង្រឹងសម្ព័ន្ធភាពសេដ្ឋកិច្ច​និងរូបិយប័ណ្ណរបស់ប្លុក។​ 
 
នៅឯកិ​ច្ចប្រជុំលើកនេះ មេដឹកនាំ EU បា​នឯកភាព​ជាមួយកិច្ច​ព្រមព្រៀង​គាំទ្រនូវ​យន្តការ​ដោះ​ស្រាយ​តែមួយ​គត​ ហើយបានព្រមព្រៀងផ្ត​ល់យន្តការស្ថេរភាពអ៊ឺរ៉ុបនូ​វ អំណាច​ខ្លាំងជាងដើម្បី​ទប់ស្កាត់និង​គ្រប់គ្រង​វិបត្តិ​ហិរញ្ញវត្ថុ​។ ការសម្រេចចិត្តទាំងពីរនេះមានន័យថា ពង្រឹងសម្ព័​ន្ធភាពរូបីយប័ណ្ណអឺរ៉ុបផងដែរ។
 ​
លើសពី​នេះទៀត ថ្នាក់ដឹកនាំ EU បានព្រមព្រៀងគ្នាបង្កើតឧបករណ៍ថវិកាសម្រាប់ប្រទេសចំនួន១៩ដែលប្រើ​ប្រាស់​ប្រាក់អឺរ៉ូ។ មេដឹកនាំ EU ទាំងអស់ក៏បានអនុម័តនូវការសន្និដ្ឋានស្តីពីទីផ្សារតែមួយ ការ​ផ្លាស់ប្តូរអាកាស​​ធាតុ​ កា​រធ្វើចំណាកស្រុក ការប្រឆាំងនឹងព័ត៌មា​នក្លែងក្លាយ ​និងការ​ប្រឆាំង​ការរើស​អើងជាតិ​សាសន៍​និង​ការស្អប់​បរទេស​ជាដើម៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ