01/06/2018 09:56 GMT+7 Email Print Like 0

សហភាពអឺរ៉ុបនិងប៊ែលហ្សិកសន្យាជំរុញ EVFTA ជាមួយវៀតណាម

គណៈប្រតិភូជាន់ខ្ពស់របស់បក្សកុម្មុយនិស្តវៀតណាមដឹកនាំដោយលោក Nguyen Van Binh ប្រធានគណៈ កម្មាធិការសេដ្ឋកិច្ចមជ្ឈឹម បានទៅបំពេញទស្សនកិច្ចការងារនៅប៊ែលហ្សិកចាប់ពីថ្ងៃទី៣០ដល់ទី៣១ ខែឧសភា ឆ្នាំ​២០១៨​។

 លោក Nguyen Van Binh ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម (រូបថត៖ TTXVN)

ក្នុងដំណើរទស្សនកិច្ចនៅប៊ែលហ្សិកនិង EU លោក Nguyen Van Binh បានជួបសន្ទនាជាមួយអនុប្រធានគណៈកម្មាធិការអឺរ៉ុបលោក Jyrki Katainen ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងសហប្រតិបតិ្តការអភិវឌ្ឍន៍ ប៊ែលហ្សិកលោក Alexander De Croo និងមន្ត្រីជាន់ខ្ពស់ប៊ែលហ្សិកមួយចំនួនផ្សេងៗទៀត។

ក្នុងបណ្ដាជំនួបខាងលើ ភាគីទាំងពីរបានឯកភាពគ្នាលើការអនុម័តលើកិច្ចព្រមព្រៀងក្របខ័ណ្ឌស្ដីពីភាពជាដៃគូនិងសហប្រតិបតិ្តការលើគ្រប់ជ្រុងជ្រោយវៀតណាម - EU (PCA)។ ស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU (EVFTA) ភាគី EU បានវាយតំលៃខ្ពស់ចំពោះការប្ដេជ្ញាចិត្តនិងសុឆន្ទៈរបស់វៀតណាម ហើយបញ្ជាក់ថា EVFTA មានអត្ថន័យខាងសេដ្ឋកិច្ចនយោបាយដ៏សំខាន់ចំពោះភាគីទាំងពីរ។ EU មានគោលបំណងចង់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះយ៉ាងឆាប់ៗ ព្រមទាំងជួយឧបត្ថម្ភវៀតណាមក្នុងការអនុវត្តយ៉ាងពេញ លេញ និងប្រកបដោយប្រសិទ្ធភាពនូវការសន្យាក្នុងកិច្ចព្រមព្រៀងនេះផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ