29/10/2015 10:22 GMT+7 Email Print Like 0

សហភាពអឺរ៉ុប-វៀតណាមឆ្ពោះទៅទំនាក់ទំនងខ្លាំងក្លាជាង


សហភាពអឺរ៉ុប-វៀតណាមឆ្ពោះទៅទំនាក់ទំនងខ្លាំងក្លាជាង

សហភាពអឺរ៉ុប-វៀតណាម​ឆ្ពោះទៅទំនាក់ទំនងខ្លាំងក្លាជាង។ នេះជាប្រធាន​បទ​នៃជំនួប​មុខ​រវាង​ឯកអគ្គ​រដ្ឋទូត​ថ្មីប្រធាន​គណៈប្រតិភូសហភាព​អឺរ៉ុប​ប្រចាំ​នៅវៀតណាម លោក Bruno Angelet ជាមួយ​ស្ថាប័ន​សារព័ត៌​មាន​ដែល​ប្រព្រឹត្ត​ទៅ នាថ្ងៃទី២៨ខែតុលាឆ្នាំ២០១៥ នៅក្រុង​ហាណូយ​។ ថ្លែងមតិនៅពិធីនេះ ឯកអគ្គរដ្ឋទូតនិងជា​ប្រធាន​គណៈ​ប្រតិភូសហភាព​អឺរ៉ុប ប្រចាំនៅវៀតណាមលោក Bruno Angelet បានសង្កត់ធ្ងន់ថា៖

“អាចនិយាយបានថា EU ជាដៃគូល្អបំផុតរបស់វៀតណាម ពីព្រោះយើងមាន​ទំនាក់​ទំនងការ​ទូត​ជាង២​០ឆ្នាំទៅហើយ យើង​ចាប់​ផ្ដើមពីការ​ជួយឧបត្ថម្ភមនុស្សធម៍សហប្រតិបត្តិការ​អភិវឌ្ឍន៍​ផ្ទេរ ទៅកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម។ នា​បច្ចុប្បន្ន​​ទំនាក់ទំនងការទូតនេះបានបើក​ទូលាយ ទៅវិស័យផ្សេងៗដូចជាពាណិជ្ជកម្មនយោបាយ។ ជាពិសេស​យើង​មាន​កិច្ចសហប្រតិបត្តិការ​ អំពីគោលការណ៍នៃកិច្ច​ព្រម​ព្រៀងពាណិជ្ជកម្មសេរី រវាងភាគី​ទាំង​ពីរ ភាគី​ទាំង​ពីរ​បាន​ចុះ​ហត្ថ​លេខា​ លើកិច្ច​ព្រមព្រៀងសហប្រតិបត្តិការ និងដៃគូលើគ្រប់វិស័យវៀតណាម-EU(PCA)និងមាន​កម្ម​វិធីដៃ​គូយុទ្ធសាស្ត្រ​ផ្សេងៗ រវាងៀតណាមនិង EUនេះជាមូលដ្ឋាន ដើម្បីកសាង​ទំនាក់​ទំនង​សហប្រតិបត្តិ​ការ​លើគ្រប់​វិស័យ​ថ្មី​ និងមានចរិតនយោបាយជាងទៀត​ ដើម្បី​យើងត្រៀមខ្លួន​ជាស្រេច​ឈាន​ទៅមុខ៕”

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ