02/10/2016 11:22 GMT+7 Email Print Like 0

សហភាពអឺរ៉ុបស្វែងយល់ឱកាសសហប្រតិបតិ្តការវិនិយោគនៅតំបន់ដីសណ្ដទន្លេ Cuu Long


ទិដ្ឋភាពនៃជំនួបធ្វើការរវាងក្រុមការងារ EU ជាមួយគណៈកម្មការទទួលបន្ទុកតំបន់ Nam Bo
(រូបថត៖Ham Luong/SGGP)

នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ នៅទីក្រុង Can Tho ភាគខាងត្បូងវៀតណាមក្រុមការងារសហភាពអឺរ៉ុប (EU) ដឹកនាំដោយលោកស្រី Delphine Malard ទីប្រឹក្សាទីមួយ​បានមកជួបធ្វើការជាមួយគណៈកម្មការទទួលបន្ទុកតំបន់ Nam Bo ខាងលិច។ នៅទីនេះ លោកស្រី Delphine Malard បានឲ្យដឹងថា ដំណើរទស្សនកិច្ចការងារលើក​នេះរបស់ក្រុមការងារ EU គឺសំដៅស្វែងយល់អំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតំបន់ដីសណ្ដទន្លេ Cuu​ Long ហើយស្វែងរកឱកាសសហប្រតិបតិ្តការវិនិយោគ។ ក៏នៅជំនួបនេះដែរ គណៈកម្មការទទួលបន្ទុកតំបន់ Nam Bo ខាងលិច​ក៏បានស្នើរ ឲ្យ EU នាពេលខាងមុខ បន្តជួយឧបត្ថម្ភខេត្តក្រុងនៅតំបន់ដីសណ្ដទន្លេ Cuu Long ហើយបណ្ដុះបណ្ដាលប្រភពធនធានមនុស្សក្នុងវិស័យទប់ទល់នឹងបម្រែបម្រួលអាកាសធាតុនិងនីវ៉ូសមុទ្រកើនឡើង៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ