21/11/2014 14:58 GMT+7 Email Print Like 0

សហព័ន្ធរុស្ស៊ីជានិច្ចកាលប្រកៀកស្មាជាមួយវៀតណាម

សហព័ន្ធរុស្ស៊ីជានិច្ចកាលប្រកៀកស្មាជាមួយវៀតណាម។ ប្រធានាធិបតីសហព័ន្ធរុស្ស៊ីលោក Vladimir Putin បានអះអាងដូច្នេះនៅពិធីទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំ នៅ​រុស្ស៊ីលោក Nguyen Thanh Son ទៅជូនសារតាំងនាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០១៤។ លោក Putin បាន​អះអាង​ថា ការពង្រឹងទំនាក់ទំនងដៃគូយុទ្ធ​សាស្ត្រលើគ្រប់វិស័យ​រវាង​វៀត​ណាម​និង​រុស្ស៊ី​បានឆ្លើយតបយ៉ាងពេញលេញទៅនឹងផលប្រយោជន៍យូរអង្វែងរបស់ភាគីទាំង២។


ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ីលោក Nguyen Thanh Son ទៅជូនសារតាំងដល់
ប្រធានាធិបតីសហព័ន្ធរុស្ស៊ីលោក Vladimir Putin

“ទំនាក់ទំនងមិត្តភាពជាប្រពៃណីពីជាច្រើនឆ្នាំមកបានផ្សាភ្ជាប់យើងខ្ញុំជាមួយវៀត​ណាម។​ ការ​ពង្រឹង​​ទំនាក់ទំនងសហប្រតិបតិ្តការយុទ្ធសាស្រ្តលើគ្រប់វិស័យរវាងប្រទេសទាំង២បានឆ្លើយតប​ទៅ​នឹងតម្រូវការរួមរបស់ប្រទេសនិមួយៗនាពេលអនា​គតយូរអង្វែង។​ យើង​កំពុង​បង្កើនកិច្ច​សហ​ប្រតិបតិ្ត​ការក្នុងវិស័យថាមពលរាប់ទាំងថាមពលនុយគ្លេអែរសន្តិភាព និងក្នុងវិស័យ​ឧស្សាហកម្ម​ ប្រេងឧស្ម័នផង។ហើយ​យើងកំពុងឈាន​ទៅចុះហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរីរវាងសម្ព័ន្ធមិត្តគយ (រួមមានរុស្ស៊ី បែឡារុស និងកាហ្សាក់ស្ថាន)ជាមួយ​វៀត​ណាម​។ យើងខ្ញុំក៏កំពុងរង់ចាំដំណើរទស្សនកិច្ចនៅរុស្ស៊ីរបស់លោកអគ្គលេខាបក្សកុម្មុយនិស​វៀត​ណាម Nguyen Phu Trong នាសប្តាហ៍ខាងមុខនេះផងដែរ”៕

Diep Anh អ្នកយកព័ត៏មានរបស់VOVប្រចាំនៅរុស្ស៊ី

បណ្តាព័ត៌មានបានផ្សាយ