20/01/2015 11:01 GMT+7 Email Print Like 0

សហប្រតិបត្តិការមិត្តភាពស្របនឹងផលប្រយោជន៍សារវ័ន្តរបស់ប្រជាជនវៀតណាមនិងចិន


ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិនលោក Nguyen Van Tho (រូបថត៖ កាសែត Nhan dan)

ក្នុងឱកាសរំលឹកខួបលើកទី៦៥ នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមជាមួយចិន នាថ្ងៃទី១៧ខែមករាឆ្នាំ២០១៥ ការសែតប្រជាជនប្រចាំថ្ងៃរបស់ចិន បាន​ចុះ​ផ្សាយ​អត្ថបទ​របស់​ឯក​អគ្គ​រដ្ឋ​ទូត​វៀត​ណាម​នៅចិន​លោក​Nguyen Van​ Tho។ អត្ថបទនេះបានលើកច្បាស់ថា វៀតណាមមុនក៏ដូចជា ក្រោយ​យក​ចិត្ត​ទុក​ដាក់​ការ​អភិវឌ្ឍន៍​ភាព​ទំ នាក់​ទំនង​ដៃគូ​សហ​ប្រតិបត្តិការយុទ្ធសាស្រ្តលើគ្រប់វិស័យជាមួយចិន និង​ចាត់​ទុក​នេះ​ជា​អាទិភាព​យុទ្ធ​សាស្រ្ត​ចម្បង​ និងយូរអង្វែង។ វៀត​ណាម​បាន​ចាត់​ទុក​ការ​អភិវឌ្ឍន៍​សម្បូរុងរឿងរបស់ចិនជា ឱកាសសម្រាប់វៀតណាម ព្រម​ទាំង​មានបំណងថា ចិន​ក៏បាន​ចាត់​ទុក​ស្ថេរ​ភាព​និង​ការ​អភិវឌ្ឍន៍​ភាព​សម្បូ​រុង​រឿងរ​​បស់វៀត​ណាម​ជា​ឱកាស​របស់​ចិន​ផង​ដែរ។

ក្នុងអត្ថបទនេះ ឯកអគ្គរដ្ឋទូត Nguyen Van Tho បានឲ្យដឹងថា ដើម្បី​ជម្រុញ​ទំនាក់​ទំនង​ទ្វេភាគី​ឲ្យអភិវឌ្ឍន៍​យ៉ាង​​ខ្លាំង​​ក្លា​ក្នុង​ឆ្នាំ​២០១៥ ប្រទេសទាំងពីរ គប្បីប្រើ​ប្រាស់ដ៏ល្អយន្តការជួបប្រាស្រ័យរវាងក្រសួង ផ្នែក​គ្រប់​ជាន់​ថ្នាក់​។
លើ​ស​ពី​នេះទៅទៀត ប្រទេសទាំងពីរត្រូវព្យាយាមដោះស្រាយបញ្ហាលើសមុទ្រដោយ សន្តិ​វិធី​ដោយ​ឈរ​លើ​មូល​ដ្ឋាន​គោរពគ្នាទៅវិញទៅមកនិងគោរពច្បាប់អន្តរជាតិ៕

បណ្តាព័ត៌មានបានផ្សាយ