03/07/2015 09:44 GMT+7 Email Print Like 0

សហជីពវៀតណាមនិងជប៉ុនជំរុញខ្លាំងទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ


សហជីពវៀតណាមនិងជប៉ុនជំរុញខ្លាំងទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ
គណៈប្រតិភូជាន់ខ្ពស់សហភាពពលករជប៉ុន ដឹកនាំដោយអគ្គ​លេខាធិការ​រង Michiyo Nambu បានអញ្ជើញ​មកបំពេញទស្សនកិច្ចនៅវៀតណាមចាប់​ពីថ្ងៃទី៣០មិថុនា ដល់ថ្ងៃទី៤កក្កដា។ នារសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ​២០១៥ នៅទីក្រុងហា​ណូយគណៈប្រតិភូបានជួបធ្វើការជាមួយគណៈប្រតិភូសហភាពពលករវៀត​ណាម ដឹកនាំដោយអនុប្រធានអចិន្ត្រៃយ៍លោក Tran Thanh Hai ។ នៅទីនេះ ​ភាគីទាំងពីរបានជូនដំណឹងនិងចែករំលែកអំពីលទ្ធផលទទួលបានក្នុងការងារ​សហជីពរបស់ប្រទេសនិមួយ នាពេលកន្លងទៅ។ ទន្ទឹមនឹងនោះ​ ភាគីទាំងពីរក៏​បានអះអាងបន្តជំរុញខ្លាំងថែមទៀត ទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ​រវាងអង្គការ​​​​សហជិពនៃប្រទេសទាំងពីរ។

អគ្គលេខាធិការ​រង Michiyo Nambu បានជឿជាក់ថា៖ដំណើរទស្សន​កិច្ចលើកនេះនៅវៀតណាមនឹងរួមចំ​ណែក​បង្កើន ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ។ នាពេលខាងមុខនេះ សហជិណនៅបណ្ដាខេត្ត ទីក្រុង នៃ​ប្រទេសទាំងពីរនឹងបង្កើនជំនួបប្រាស្រ័យ កិច្ចសហប្រតិបត្តិការ ទំនាក់ទំនងដ៏ល្អប្រសើរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ