21/09/2016 10:13 GMT+7 Email Print Like 0

សហជីពពិតជាតំណាងឲ្យផលប្រយោជន៍របស់វណ្ណៈកម្មករ


លោក Nguyen Thien Nhan ថ្លែងមតិនៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំសហព័ន្ធពលករវៀតណាម

ក្នុងជំនួបធ្វើការជាមួយ​សហព័ន្ធពលករវៀតណាម នាព្រឹកថ្ងៃទី២០ខែកញ្ញាឆ្នាំ២០១៦​​ ប្រធាន​គណៈ​កម្មាធិកា​រ​មជ្ឈឹ​មរណសិរ្សមាតុ​ភូមិវៀត​ណាម លោក Nguyen​ Thien Nhan បានចាត់​ទុក​ថា ក្នុង​បរិបទ​ដែលវៀត​ណាម​បាន​ចូលរួម​រាល់កិច្ច​ព្រម​ព្រៀង​ពាណិ​ជ្ជ​កម្មសេរី​ថ្មី ជា​ពិសេសគឺកិ​ច្ចព្រម​ព្រៀង​ដៃគូពាណិជ្ជកម្ម​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ (TPP)នោះ សហព័ន្ធពលករវៀត​ណាម ត្រូវ​លើកកំពស់​តួនាទី​​គុណ​ភាព​ធ្វើសកម្ម​ភាព និង​ជា​តំណាង​ពិត​សម្រាប់​ផលប្រយោជន៍​ របស់វណ្ណៈ​កម្មករ​។ លោក Nguyen Thien Nhan អញ្ជើញផ្តល់អនុសាសន៍​ថា៖

​“ពីការ​ងារ​ផ្សព្វ​ផ្សាយ អប់រំ​ចលនាធ្វើសកម្មភាពបដិវត្តន៍ ដល់ការងារពង្រីក​អធិបតេយ្យ​ភាព ការពារ​ផល​ប្រយោជន៍​ របស់​សមាជិក​សហជីព អនុវត្តការឃ្លាំមើល​បដិវាទ​និង​ការងារ​កសាង​អង្គ​ការ​របស់​សហជីព​គ្រប់​ជាន់​ថ្នាក់​។ ជាពិសេស គឺរួម​សហការ​ជាមួយអង្គការ​ចលនា របស់មហាជននិយាយរួមនិងក្នុង​ប្លុកសហជីពឲ្យ​ភ្ជាប់​ជា​មួយ​ ការធ្វើ​សមាហរណកម្ម​អន្តរជាតិ”៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ