សហជីពត្រូវសកម្មបំពេញល្អការងារដំណាង ការពារសិទ្ធិ ផលប្រយោជន៍ត្រឹមត្រូវរបស់ពលករ

សហជីពត្រូវសកម្មបំពេញល្អការងារដំណាង ការពារសិទ្ធិ ផលប្រយោជន៍ត្រឹមត្រូវរបស់ពលករ
នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានជួបធ្វើការជាមួយសហភាពពលករវៀតណាម ស្ដីអំពីលទ្ធផលចលនាកម្មករ សកម្មភាពសហជីព និង គំរោងការណ៍ផ្លាស់ប្តូរថ្មីអង្គការ និងសកម្មភាព របស់សហជីពវៀតណាម។ នៅក្នុងជំនួបធ្វើការនេះ ប្រធានរដ្ឋ លោក Tran Dai Quang បានចាត់ទុកថា៖ នាពេលខាងមុខនេះ ដំណើការធ្វើសមាហរណកម្មអន្តរជាតិកាន់តែស៊ីជំរៅ ដូច្នេះ មានការជះឥទ្ធិពលជាច្រើនចំពោះពលករ និងអង្គការសហជីព។ ប្រធានរដ្ឋបានស្នើអោយសហភាពពលករវៀតណាម ត្រូវប្រមូលផ្តុំធ្វើឃោសនា អប់រំ លើកកំពស់ចំណេះដឹង អំពីអង្គការសហជីព ច្បាប់ស្ដីអំពីពលករ ច្បាប់ស្ដីអំពីសហជីពចំពោះកម្មករ មន្ត្រីរដ្ឋការ។ ទន្ទឹមនឹងនោះ ត្រូវក្តាប់ជាប់ស្ថានភាព មនសិការ គោលបំណងរបស់សមាជិកសហជីពពលករដើម្បីធ្វើសេនាធិការ ជាមួយបក្ស រដ្ឋនាំចេញគោលការណ៍ គោលនយោបាយសមស្រប៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម