25/09/2016 10:52 GMT+7 Email Print Like 0

សហជីពត្រូវសកម្មបំពេញល្អការងារ​ដំណាង​ ការពារ​សិទ្ធិ ផល​ប្រយោជន៍​ត្រឹម​ត្រូវ​របស់​ពលករ​


សហជីពត្រូវសកម្មបំពេញល្អការងារដំណាង ការពារសិទ្ធិ ផលប្រយោជន៍ត្រឹមត្រូវរបស់ពលករ

នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បាន​ជួប​ធ្វើការ​ជាមួយ​សហភាព​​ពលករ​វៀត​ណាម ស្ដីអំពី​លទ្ធផលចលនាកម្មករ​ សកម្មភាព​សហជីព និង គំរោងការណ៍​ផ្លាស់​ប្តូរថ្មី​អង្គ​ការ និង​​សកម្មភាព​ របស់សហជីពវៀតណាម។​ នៅក្នុងជំនួប​ធ្វើការនេះ ប្រធានរដ្ឋ លោក Tran Dai Quang បាន​ចាត់​​ទុក​ថា៖ នាពេល​ខាងមុខនេះ ដំណើការធ្វើសមាហរណកម្មអន្តរជាតិកាន់​តែស៊ី​ជំរៅ ដូច្នេះ មានការជះ​ឥទ្ធិពល​​ជាច្រើន​ចំពោះពលករ និង​អង្គការសហជីព​។ ប្រធានរដ្ឋបានស្នើអោយសហ​ភាពព​ល​ករ​វៀត​ណាម ត្រូ​​វ​ប្រមូល​​ផ្តុំធ្វើឃោសនា​ អប់រំ លើកកំពស់ចំណេះដឹង អំពីអង្គ​ការសហជីព ច្បាប់ស្ដី​អំពីពល​ករ ច្បាប់​ស្ដីអំពី​សហជីព​ចំពោះ​​កម្មក​រ មន្ត្រីរដ្ឋការ​។ ទន្ទឹម​នឹងនោះ ត្រូ​វក្តាប់ជាប់ស្ថាន​ភាព មន​សិការ គោល​បំណង​របស់​សមាជិក​សហជីព​​​ពលករ​ដើម្បីធ្វើសេនា​ធិការ ជាមួយបក្ស រដ្ឋនាំចេញ​គោលការណ៍ គោល​នយោបាយ​សមស្រប៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ