25/04/2018 10:16 GMT+7 Email Print Like 0

សហគ្រាសស៊ុយអែតស្វែងរកឱកាសវិនិយោគនៅទីក្រុងហូជីមិញ


 សហគ្រាសស៊ុយអែតស្វែងរកឱកាសវិនិយោគនៅទីក្រុងហូជីមិញ

នាថ្ងៃទី២៤ ខែមេសា ឆ្នាំ​២០១៨ ​ប្រធានគណៈកម្មាធិការប្រជាជន​ទីក្រុងហូជីមិញ លោ​ក Nguyen Thanh Phong បាន​ជួបពិភាក្សា​ជាមួយសហគ្រាសស៊ុយ​អែត ដឹកនាំដោយ ប្រធានសភាពាណិជ្ជកម្ម​ស៊ុយអែតប្រចាំនៅសឹង្ហបុ​រី លោក​ Jan Stjernstrom ដើម្បីស្វែងយល់ពីឱកាសស​ហប្រតិបត្តិការនិងពង្រីកការវិ​និយោគនៅ​ទីក្រុងហូជី​មិញ​។
 
លោ​ក Nguyen Thanh Phong បានអះអាងថានាបច្ចុប្ប​ន្ន ទីក្រុងហូជីមិញមានផែនការ​ សាងសង់​ខ្សែរ​ថភ្លើង Metro ​ចំនួន ៦ ហើយទីក្រុងហូជីមិញ​កំពុងអំពាវនាវ​ ឱ្យមានការវិនិយោគពី​ដៃគូបរទេសនានា​។ នេះគឺ​ជាឱកាស​ល្អសម្រាប់​សហគ្រាស ស៊ុយអែតដើម្បីស្វែ​ងរកការវិនិយោគនៅក្នុ​ងវិស័យ​នេះ។  
 
ក្រៅពីនេះ​ លោក Nguyen Thanh Phong​ បានស្នើថា សហគ្រាសផ្នែ​ក សុខាភិបាល​របស់ស៊ុយ​អែត​សហការ​ជាមួយ​ទីក្រុង​ហូជីមិញ​ ដើម្បីផ្ទេរបច្ចេកវិទ្យា​និង រូបសណ្ឋានគ្រប់​គ្រងសុខាភិបាលថ្មី​ៗ ព្រមទាំ​ង ជួយ​ឧប្ថម្ភក្នុ​ងកា​របណ្ដុះ​បណ្ដាល ​លើកកំពស់សមត្ថភាពជូនបុគ្គលិក​ផ្នែកសុខាភិបាលផងដែ​រ៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ