13/05/2016 09:27 GMT+7 Email Print Like 0

សហគ្រាសវៀតណាមមានឱកាសច្រើនក្នុងការជ្រាតចូលទីផ្សារអ៊ូស្ត្រាលី


សហគ្រាសវៀតណាមមានឱកាសច្រើនក្នុងការជ្រាតចូលទីផ្សារអ៊ូស្ត្រាលី (Image: VNA)

សហគ្រាសវៀតណាមមានឱកាសច្រើនក្នុងការជ្រាតចូលទីផ្សារអ៊ូស្ត្រាលី។ នេះគឺជាមតិរបស់បណ្ដាអង្គសន្និសីទ​នៅសិក្ខាសាលា «ឱកាសវិនិយោគនិងជ្រាត ចូលទីផ្សារអ៊ូស្ត្រាលី» ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០១៦ នៅទីក្រុងហូជីមិញភាគខាងត្បូងវៀតណាម។ លោក Pham Ngoc Hung អនុប្រធានសមាគមសហគ្រាសទីក្រុងហូជីមិញបានឲ្យដឹងថា៖ នាបច្ចុប្បន្ន វៀតណាមកំពុងទទួលផលប្រយោជន៍ខាងពន្ធអាទិភាពដែលអ៊ូស្ត្រាលីអនុវត្តចំពោះប្រទេសអាស៊ាននានាតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន-អ៊ូស្ត្រាលី-នូវ៉ែលហ្សេឡង់ (AANZFTA)។​ ប៉ុន្តែក្នុងពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក  TPP ចូលជាធរមាន​ សហគ្រាសវៀតណាមនឹងបន្តទទួលបានលក្ខណៈងាយស្រួលថែមទៀត​ ដើម្បីជ្រៀបចូលទីផ្សារអ៊ូស្ត្រាលី។ នេះក៏ជាមូលដ្ឋានដើម្បីជំរុញទំនាក់ទំនងវិនិយោគពាណិជ្ជកម្មរវាងវៀតណាមនិងអ៊ូស្រ្តាលី។ ដោយមានទស្សនៈរួម តំណាង​រដ្ឋអំណាចរដ្ឋ  Victoria (អ៊ូស្រ្តាលី) បានអះ​អាង​ថា​៖ សហគ្រាសវៀតណាមអាចចូលរួមវិនិយោគចូលក្នុងវិស័យសក្តានុភាពរបស់រដ្ឋ Victoria ដូចជា ការក​សាង​និងអចលនវត្ថុហិរញ្ញវត្ថុ ជាដើម។ ក្រៅពីនោះ ក្នុងពេលវិនិយោគលើវិស័យឱសថកម្មនិងឧបករឱសថ ថាមពលស្អាត អប់រំអន្តរជាតិ​និងម្ហូបអាហារ សហគ្រាសវៀតណាមនឹងមានឱកាសចូលរួមវិធីជួយឧបត្ថម្ភនិងទទួលបានអាទិភាពពិសេសនៃរដ្ឋអំណាចតំបន់ ផងដែរ៕

​តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ