21/03/2018 10:30 GMT+7 Email Print Like 0

សហគ្រាសវៀតណាមម្ចាស់ការចំពោះមុខកិច្ចព្រមព្រៀង CPTPP


 តំណាងនៃប្រទេសជាសមាជិកទាំង១១ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង CPTPP នៅឈីលី (រូបថត៖ doanhnhanvn)

CPTPP មិនត្រឹម​តែជួយឲ្យវៀតណាមបើកទូលាយ ទីផ្សារ​នាំចេញប៉ុណ្ណោះទេ ​ថែមទាំង​ជួយសហគ្រាស​ក្នុងប្រទេស​ឆ្លើយតបដោយ​ ភាពម្ចាស់ការចំពោះ​ការផ្លាស់ប្ដូរ​អំពីបរិយាកាសអាជីវក​ម្មទៀតផង​។

កិច្ច​ព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿ​នលឿនសម្រាប់ភាពជា​ដៃគូអន្តរប៉ាស៊ីហ្វិ​ក (CPTPP) ដែល​វៀតណាម​និង​ប្រទេស​ជាដៃគូចំ​នួន១០​ទៀត ទើបនឹង​ បានចុះហត្ថលេខានៅប្រទេ​សឈីលី​នោះ នឹង​ជះឥទ្ធិពល​យ៉ាងខ្លាំង​ក្លាចំ​ពោះ ខឿនសេដ្ឋកិច្ចវៀ​តណាម។ CPTPP មិនត្រឹមតែជួយ​ឲ្យវៀតណាម បើកទូលាយ ទីផ្សារ​នាំចេញ​ប៉ុណ្ណោះទេ​ ថែម​ទាំងជួយសហគ្រាសក្នុង​ប្រទេសឆ្លើយតបដោយ​ ភាពម្ចាស់​ការចំពោះ​ការផ្លាស់​ប្ដូរអំពី​បរិយាកាស​អាជីវកម្ម​ទៀត​ផង​។
 
ការចូលរួម CPTPP បានបើកចេញ “​ទីលានលេងថ្មី” មួយចំពោះវៀត ណាម​ ដែលស្រូបយក ១​៣,៥%នៃ GDP សកល ​ដោយចំនួនប្រជាជនប្រមាណ ​៥០០លាន​នាក់។ ដោយការចូលរួ​ម CPTPP​ គឺផ្នែក​សេដ្ឋកិច្ច​ជាច្រើន​របស់​វៀត​ ណា​មនឹងទទួលបានអត្ថប្រយោជន៍​។ CPTPP ក៏ជាឱកាសល្អដើម្បីសហ​គ្រាស ​វៀតណាម​ចូលរួម​យ៉ាង​ស៊ីជំរៅ​ថែម​ទៀត​ ទៅក្នុងខ្សែសង្វា​ក់ផ្គត់ផ្គង់ក្នុងតំបន់និង​ លើទូទាំងពិភពលោក។​ ប៉ុន្តែ ​តាមមជ្ឈដ្ឋាន​អ្នកជំនាញ​ការសេដ្ឋកិច្ច​ថា ឱកាស ជានិច្ចកាល​ភ្ជាប់ជាមួយការសាកល្បងទៀតផ​ង។ ដើម្បីឆ្លៀត​យក​ផលប្រយោជន៍​ ដែល CPTPP នាំមកជូន គឺស​ហគ្រាសវៀតណាមគួរតែ​កសាង និងកែតម្រូវផែ​ន ការធ្វើ​អាជីវកម្ម​ក្នុង​​រយៈពេល​មធ្យមនិងយូរអង្វែង សំដៅជំរុ​ញការនាំចេញទំ​និញ ទៅកាន់​ទីផ្សារជា​ដៃគូនា​នា។​ ជាអា​ទិ៍គឺវិស័យនាំចេញឈើ។​ វៀតណាម នាបច្ចុប្បន្នឈរ​លំដាប់​ថ្នាក់ទី៥​លើពិភពលោក អំពីតំលៃនាំ​ចេញឈើ ​ហើយក្រោយ ពី CPTPP ចូ​លជាធរមាននោះ គឺទំហំនាំ​ចេញឈើត្រូវបានទ​ន្ទឹងរង់ចាំ​ នឹង ហួសពីក​ម្រិត​៨ពាន់លាន​ ដុល្លាអាមេរិក។ លោក Ly Vinh Hung នាយកក្រុមហ៊ុន គ្រឿងសង្ហា​រឹម​ Lyprodan បានបកស្រាយ​យ៉ាងដូច្នេះថា​៖
 
“ក្រោយពីចូលរួ​មកិច្ចព្រមព្រៀងនេះ ​ពន្ធនឹងបានកាត់បន្ថយ​ ហើយវត្ថុធាតុ ដើមពី​ប្រទេសជា​សមាជិក​ដទៃក៏​ថយ​ចុះដែ​រ។ ផលប្រយោជន៍ដែលសហគ្រា​ស យើងខ្ញុំទទួលបានគឺធំធេ​ងណាស់​”។  
 
ដោយឃើញផល​ប្រយោជន៍ដែល CP​TPP នាំមកជូន បណ្ដាសហគ្រាស ​ផ្នែកឈើវៀ​តណា​ម បាន​ម្ចាស់ការ​ចូលរួម​ផ្សារណាត់​គ្រឿងឈើធំៗ​លើពិភព លោក ទាក់ទងផ្ទាល់ជាមួយដៃ​គូអន្តរជាតិ កែលំអផលិតផល​ ដើម្បី​ជំរុ​ញ​ការ នាំ​ចេញ​។ លោកស្រី Dinh Thi Huong Nga នាយិកាក្រុមហ៊ុន​ Huong Nga Fine Arts បានឲ្យដឹង​ថា៖​
 
“ការចូលរួម CPTPP ជួយ​បង្កើនថែមទៀតនូវការយកចិត្តទុក​ដាក់របស់​ពិភព លោកចំពោះទីផ្សារវៀតណាម ​ដោយសា​រ​ជនវៀតណាមល្បីឈ្មោះដោយថ្វីដៃ ប៉ិនប្រសប​និង​តំលៃប្រកួតប្រជែង។ នាបច្ចុប្ប​ន្ន យើងមាន​បទពិសោ​ធន៍កាន់តែ ​ច្រើនក្នុងការគ្រប់គ្រង ក៏ដូ​ច​ជាអភិវឌ្ឍន៍ផលិតផលផងដែរ”​។
 
វិស័យផ្សេងមួយ​ទៀត ដែលបានសង្ឃឹមថា នឹងទទួល​បានផលប្រយោជន៍ដ៏ ធំធេងពី​ CPTPP នោះគឺវិស័យ​តម្បាញ​កាត់​ដេរ។ ប៉ុន្តែការសាកល្បងចំពោះ ​វិស័យនេះក៏មិនតិចតួចឡើយ​ ដោយសារ​វិស័យនេះ​ត្រូវពឹង​ផ្អែកយ៉ាង​ខ្លាំង​ទៅលើ ប្រភពវត្ថុធាតុដើមនាំ​ចូល។ លោក Nguyen Tien Truong អ​នុប្រធានសម្ព័ន្ធ ក្រុម​ហ៊ុនតម្បាញកាត់​ដេរវៀត​ណាម បានអះអាងថា ត្រូវ​តែមានយុទ្ធសាស្ត្រ អភិវឌ្ឍន៍ប្រ​ភពវត្ថុ​ធាតុ​ដើម ដើម្បី​អភិវឌ្ឍន៍​ការនាំចេញដោយ​ចីរភាព​។  
 
“និន្នាការរបស់​សហគ្រាសតម្បាញកាត់ដេរ គឺជំរុញខ្លាំងការអ​ភិវឌ្ឍប្រភពវត្ថុ ធាតុដើមក្នុងប្រទេ​ស។ ក្នុង​ការនាំ​ចេញគឺ​វិស័យតម្បាញ​កាត់ដេរតែង​តែយកចិត្ត ទុកដាក់ជាពិសេសដល់ការលើក​កំពស់តំលៃបន្ថែមរបស់ខ្លួ​ន ដែលក្នុង​នោះ រួមមាន​ការផលិត​វត្ថុធាតុ​ដើម​ដែរ”​។

បញ្ហាមួយក្នុងចំ​ណោមបញ្ហាដែលត្រូវបានមជ្ឈដ្ឋា​នសហគ្រាសយក​ចិត្តទុកដាក់​យ៉ាងខ្លាំងនោះគឺ​ការងារបណ្ដុះ​បណ្ដាល លើកកំពស់ថ្វីដៃរ​បស់ពលករ ពិសេសគឺក្នុងវិស័យតម្បាញកាត់ដេ​រ ស្បែក​ជើង កែច្នៃកសិផល​ និងចំណីអា​ហារ អនាម័យជាដើម។ ទន្ទឹម​នឹងនោះគឺ​ជំរុញខ្លាំង​ការតភ្ជាប់​ក្នុង​មជ្ឈដ្ឋាន​សហគ្រាស​ដើម្បីបង្កើត​ឡើងផលិតផលដែលមានល​ទ្ធភាពប្រកួតប្រជែងខ្ពស់ជា​ង៕​

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ