10/03/2018 12:57 GMT+7 Email Print Like 0

សហគ្រាសវៀតណាមមានភាពម្ចាស់ការទាក់ទាញការវិនិយោគពីទីផ្សារហិរញ្ញវត្ថុទីក្រុងឡុងដ៍ (LONDON)

ក្នុងរយៈពេល២ថ្ងៃ (ថ្ងៃទី៧ ដល់ ថ្ងៃទី៨ មីនា ឆ្នាំ២០១៨) នៅទីក្រុងឡុងនៃប្រទេសអង់គ្លេស បានប្រព្រឹត្តទៅកម្មវិធី​ផ្សព្វផ្សាយអំពីទីផ្សារដើមទុន និង មានឱកាសសំរាប់ការវិនិយោគក្នុងវិស័យហិរញ្ញវត្ថុចូលក្នុងសគ្រាស​វៀត​ណាម​។

សហគ្រាសវៀតណាមមានភាពម្ចាស់ការទាក់ទាញការវិនិយោគពីទីផ្សារហិរញ្ញវត្ថុទីក្រុងឡុងដ៍ (LONDON)

អញ្ជើញចូលរួមកម្មវិធីនេះ មានវត្តមានរបស់លោក Tran Ngoc An ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអង់គ្លេសរួមទាំងតំណាងសហគ្រាសវៀតណាម និងអង់គ្លេសមួយចំនួនទៀត។

ថ្លែងមតិក្នុងពិធីបើកសន្និសីទជំរុញការវិនិយោគហិរញ្ញវត្ថុចូលមកសហគ្រាសវៀតណាម ដែលប្រព្រឹត្តទៅនាថ្ងៃដដែល​នោះ លោក Tran Ngoc An បានឧទ្ទេសនាមទូទៅអំពីសមិទ្ធិផល និងសក្តានុភាពរបស់សេដ្ឋកិច្ច វៀតណាម។ លោក  Tran Ngoc An បានសង្កត់ធ្ងន់ធ្ងរថា ឆ្នាំ ២០១៨ ត្រូវបានរដ្ឋាភិបាលវៀតណាមរំពឹងទុកថាជាឆ្នាំ​គន្លឹះមួយក្នុងដំណើរការអនុវត្តភាគហ៊ុនភាវូបនីយកម្មសំរាប់សហគ្រាសធំនៅវៀតណាម ដោយមានការដាក់ចេញគោលការណ៍ឥតងាករេក្នុងការអភិវឌ្ឍទីផ្សារដើមទុនតាមរយៈវិធានការដូចជា បង្កលក្ខណៈងាយស្រួលក្នុង​ការធ្វើបែបបទវិនិយោគ និងបង្កើនសមត្ថភាពគ្រប់គ្រងសហគ្រាសជាដើម។ល៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ