11/05/2017 10:07 GMT+7 Email Print Like 0

សហគ្រាសវៀតណាមចូលរួមផ្សារណាត់នៅអាល់ហ្សេរី


សហគ្រាសវៀតណាមចូលរួមផ្សារណាត់នៅអាល់ហ្សេរី (http://www.baomoi.com)

នាយករដ្ឋមន្ត្រីនៃប្រទេសម្ចាស់ផ្ទះលោក Abdelmalek Sellal បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធព្រឹត្តិការណ៍នេះ។
ផ្សារណាត់លើកនេះមានការចូលរួមរបស់សហគ្រាសប្រមាណ ១០០ មកពី ៣៥ ប្រទេស។ សហគ្រាសវៀតណាមបាននាំយកនូវមុខទំនិញភាគច្រើនជាកសិផលវត្ថុអនុស្សាវរីយ៍ សម្លៀកបំពាក់ដល់ផ្សារណាត់នេះ។ នាព្រឹកថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០១៧ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាល់ហ្សេរី លោក Pham Quoc Tru បានកាត់ខ្សែបូសម្ពោធស្តង់​ទំនិញរបស់សហគ្រាសវៀតណាម។ ដោយមានភាពសំបូរបែបស្អាត បណ្ដាមុខទំនិញសិប្បកម្មរបស់វៀតណាម ទាក់ទាញបានការយកចិត្តទុកដាក់របស់ភ្ញៀវទេសចរមកទស្សនាផ្សារណាត់នេះ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ