01/11/2017 11:42 GMT+7 Email Print Like 0

សហគ្រាសធុនតូចនិងមធ្យមដើរតួនាទីសំខាន់ក្នុងសកម្មភាពពាណិជ្ជកម្ម

នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ សភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានរួមសហការជាមួយធនាគារ Stander Chartered វៀតណាមរៀបចំសិក្ខាសាលាស្តីពី “ជួយឧបត្ថម្ភពាណិជ្ជកម្មអន្តរជាតិសម្រាប់សហគ្រាសធុនតូចនិងមធ្យម” ដោយមានការចូលរួមរបស់ជំនាញការសេដ្ឋកិច្ចច្រើននាក់។


 ទិដ្ឋភាពនៃសិក្ខាសាលា

នៅក្នុងពិធីបើកសិក្ខាសាលា លោកស្រី Pham Thi Thu Hang អគ្គលេខាធិការ VCCI បានវាយតម្លៃថា សហគ្រាស​ធុនតូចនិងមធ្យមបានរួមចំណែកសកម្មសម្រាប់សកម្មភាពពាណិជ្ជកម្មបង្កើតការងារធ្វើនិងជម្រុញកំ​ណើន​សេដ្ឋកិច្ចរបស់វៀតណាម នាពេលកន្លងទៅ។ តាមនោះ ការផ្គតផ្គង់សម្រាប់ប្លុកសហគ្រាសនេះជាការជួយឧបត្ថម្ភចាំបាច់ ដើម្បីអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធិភាពនិងនិរន្តរភាព។ ក្នុងពេលជាមួយគ្នានោះ លោក​ Nirukt Sapru អគ្គនាយកធនាគារ Stander Charteres វៀតណាមបានវាយតម្លៃថា ក្នុងរយៈពេល ២០ ឆ្នាំកន្លងទៅ វៀតណាមទទួល បានផលប្រយោជន៍ជាច្រើនពីការបើកទូលាយទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគជាមួយប្រទេសនានាលើទូទាំងពិភពលោក។ ក្នុងដំណើរការនោះ សហគ្រាសធុនតូចនិងមធ្យមដើរ​តួនាទីសំខាន់ពិសេស។ បច្ចុប្បន្នវៀតណាមកំពុងបើកទូលាយទំនាក់ទំនងពាណិជ្ជកម្មជាមួយពិភពលោកហើយ​សហគ្រាសធុនតូចនិងមធ្យមជាផ្នែកចំាបាច់មួយនៃដំណើរការនោះ។ ប្រការនេះនឹងរួមចំណែកសកម្មនាំវៀតណាមធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅថែមទៀតទៅក្នុងខ្សែសង្វាក់ផ្គតផ្គង់សកលលោកផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម


បណ្តាព័ត៌មានបានផ្សាយ