01/09/2017 10:45 GMT+7 Email Print Like 0

សហគ្រាសថៃកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃនៅវៀតណាម

មុននេះជាង២០ ឆ្នាំ សម្ព័ន្ធក្រុមហ៊ុនធំៗថៃបានចាប់ផ្តើមវិនិយោគនៅវៀតណាមបង្កើតឡើងមូលដ្ឋានដំបូងនៅវៀតណាម។ នាសព្វថ្ងៃ សហគ្រាសថៃបានវិនិយោគអាជីវកម្មនៅវៀតណាមកាន់តែច្រើន ពីមួយថ្ងៃទៅមួយថ្ងៃ។ តាមតួរលេខស្ថិតិនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ ក្រសួងពាណិជ្ជកម្មថៃថា៖គិតដល់់ខែមករាឆ្នាំ២០១៧ មានក្រុមហ៊ុនថៃចំនួន១១០ ធ្វើអាជីវកម្មនៅលើវិស័យផលិតកម្ម ឧស្សាហកម្ម កសិកម្ម កែច្នៃម្ហូបអាហារ និងសេវាកម្មកំពុងធ្វើសកម្មភាពនៅវៀតណាម។



សហគ្រាសថៃកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃនៅវៀតណាម

ក្រុមហ៊ុន SS.Product desigh co., និងក្រុមហ៊ុន Ltd Bella Pazzo co., ltd. ជាសហគ្រាសតូចនិងមធ្យមមកពីថៃ ទើបមកដល់វៀតណាមបាន៣-៥ឆ្នាំនេះ។ ដោយមានកម្រាស់ជាង១០ឆ្នាំកសាងនិងអភិវឌ្ឍន៍ពាណិជ្ជសញ្ញា​ ផលិតផល​របស់ SS. Product design co., ltd ដែលបាននាំចេញទៅប្រទេសចំនួន១០លើពិភពលោក។ រីឯ  Bella Pazzo ទើបនឹងបានមានវត្តមាននៅលើទីផ្សារបាន៥ឆ្នាំក្តី ប៉ុន្តែបាននាំចេញទៅប្រទេសធំៗជាច្រើន ដូច​ជា​៖អាមេរិក អង់គ្លេស ជប៉ុន សិង្ហបុរីនិងម៉ាឡេស៊ី។ លោកស្រី Intira Dowrirk នាយកពាណិជ្ជកម្មក្រុមហ៊ុន  SS. Product design co., ltd. និងលោក Suchart Temsittichok នាយកក្រុមហ៊ុន Bella Pazzo co., ltd., បានអោយដឹងថា៖

“ ផលិតផលរបស់ Min me ជ្រាបចូលក្នុងទីផ្សារវៀតណាមបាន៥ ឆ្នាំមកហើយ ឥឡូវនេះមានលក់នៅផ្សារទំ​នើប​ Metro នៅទីក្រុងហូជីមិញ។ យើងខ្ញុំពេញចិត្តនឹងលទ្ធផលធ្វើអាជីវកម្មនៅទីក្រុងហូជីមិញ ហើយកំពុងស្វែងរកភ្នាក់ងារចែកចាយនៅទីក្រុងហាណូយ។ ទីផ្សារវៀតណាមគឺជាទីផ្សារនាពេលអនាគត ដោយសារតែមានកម្លាំងទិញដ៏ធំធេង។”

 

“វៀតណាមគឺជាទីផ្សារមួយមានកម្លាំងទិញធំ ព្រោះនេះជាប្រទេសឧស្សាហកម្មថ្មី។ មានក្រុមហ៊ុនជាច្រើនដែលបានបង្កើតរោងចក្រនៅក្នុងប្រទេសវៀតណាម។ ប្រជាជនមានប្រាក់ចំណូលល្អនិងកម្លាំងទិញដូចជាប្រទេសថៃនាប៉ុន្មានពីឆ្នាំមុន។ នេះគឺជាជំហានដើម្បីត្រៀមខ្លួនសម្រាប់ការអភិវឌ្ឍរបស់វៀតណាម។”

ដោយមានចំនួនប្រជាជន ៩0 លាននាក់ ច្រើនជាងប្រជាជនថៃ វៀតណាមជាតំបន់ដីមានជីជាតិមិនត្រឹមតែសម្រាប់សហគ្រាសធុនតូចនិងមធ្យមដូចជា SS. Product design និង Bella Pazzo ប៉ុណ្ណោះទេ ថែមទាំងជាទីផ្សារផ្ទាល់និងជាតំបន់ផ្គត់ផ្គងកម្លាំងពលករសំរាប់សម្ព័ន្ធក្រុមហ៊ុនធំ ៗ ទៀតផង។ លោក Somsak Toragsaskul អគ្គនាយករង ក្រុមហ៊ុន  Sri Thai (Vietnam) co. ltd., បានអោយដឹងថា៖

“ រយៈពេល 10 ឆ្នាំដំបូងនៅពេលយើងទើបមកដល់វៀតណាម Sri Thai បានផលិតផលិតផលប្លាស្ទិកតែប៉ុណ្ណោះ។ ក្នុងរយៈពេល 10 ឆ្នាំកន្លងមកនេះយើងបានពង្រីកការផលិតផលិតផលពីជ័រ Melamin និងភេសជ្ជៈ។ ផលិតផលទាំងអស់ដែលភាគច្រើនបំរើដល់ទីផ្សារក្នុងស្រុកនៃប្រទេសវៀតណាម ហើយផ្នែកតូចមួយសំរាប់នាំចេញតែប៉ុណ្ណោះ។ ប្រាក់ចំណូលប្រចាំឆ្នាំគឺប្រហែល ២ ពាន់លានបាត (ជាង ៦0 លានដុល្លារ) ។​ សក្តានុពលរបស់ទីផ្សារវៀតណាមគឺធំធេងណាស់។”

ទន្ទឹមនឹងការដែល បណ្ដាសហគ្រាសថៃវិនិយោគ ធ្វើអាជីវកម្ម បើករោងចក្រនៅវៀតណាមនោះ បណ្តាញមួយទៀតដែលជួយដល់អង្គភាពអាជីវកម្មនិងទំនិញថៃពង្រីកចំណែកទីផ្សាររបស់ខ្លួននៅវៀតណាមគឺតាម​រយៈ​អ្នកនាំចូលវៀតណាម។ លោក Nguyen Van Thao អ្នកទទួលបន្ទុកបណ្តាញចែកចាយលក់រាយនៅទីក្រុងហាណូយរបស់ក្រុមហ៊ុន THT Viet Nam បានអោយដឹងថា៖

“ប្រព័ន្ធចែកចាយ ក្រុមហ៊ុនមានអ្នកចែកចាយក្នុងទូទាំងខេត្តចំនួន​ ៦៣ និងផ្សារទំនើបលើទូទាំងប្រទេស ដូចជា Big C, ផ្សារទំនើប Lan Chi និង Vin Mart ។ ក្នុងមួយខែក្រុមហ៊ុនរបស់ខ្ញុំត្រូវនាំចូលកុងតឺន័រចំនួន ៤0 បំរើអតិថិជននៅភាគខាងជើងវៀតណាម។”

រដ្ឋាអំណាចថៃ យល់ដឹងពីតម្រូវការធ្វើអាជីវកម្មនិងការពង្រីកទីផ្សារពាណិជ្ជកម្មរបស់សហគ្រាសថៃនៅ វៀត ណាម បានជាសភាពាណិជ្ជកម្មថៃប្រចាំនៅទីក្រុងហាណូយបានរួមសហការជាមួយបណ្ដាក្រុមហ៊ុនឯកជននិង​រដ្ឋអំណាចវៀតណាម រៀបចំសកម្មភាពជំរុញពាណិជ្ជកម្មដើម្បីជួយឧបត្ថម្ភនិងគាំទ្រអង្គភាពអាជីវកម្ម។ ក្នុង​នោះ លេចធ្លោបំផុតគឺការរៀបចំការតាំងពិព័រណ៍ពាណិជ្ជកម្មទំនិញថៃនៅវៀតណាម។ លោក Do Quoc Hung អនុប្រធាននាយកដ្ឋានទីផ្សារអាស៊ី-ប៉ាស៊ីហ្វីកក្រសួងឧស្សាហ ពាណិជ្ជកម្មវៀតណាម បានអោយដឹងថា៖

“ការតាំងពិព័រណ៍ពាណិជ្ជកម្មមុខទំនិញជួរមុខរបស់ថៃគឺជាសកម្មភាពជំរុញពាណិជ្ជកម្មដ៏សំខាន់និងមានអត្ថន័យក្នុងទំនាក់ទំនងពាណិជ្ជកម្មវៀតណាម-ថៃ។ ការរៀបចំតាំងពិព័រណ៍នេះបានឆ្លុះបញ្ចាំងពីសក្តានុពលនៃទីផ្សារវៀតណាមនៅក្នុងអាស៊ានដែលបានសហគ្រាសថៃពេញនិយមចូលចិត្តក៏ដូចជាឆ្លុះបញ្ចាំងពីចំ​ណាប់​អារម្មណ៍  របស់អតិថិជនវៀតណាមនៅក្នុងផលិតផលថៃ។"

នេះជាសកម្មភាពជំរុញពាណិជ្ជកម្ម ដែលបានរៀបចំឡើងជាទៀងទាត់ ហើយការខិតខំប្រឹងប្រែងរបស់សហគ្រាសថៃដើម្បីយកឈ្នះនៅទីផ្សារវៀតណាមបានជួយដល់ក្រុមហ៊ុនថៃពង្រីកទីផ្សាររបស់ខ្លួននិងបង្កើនចំ​ណែក​ទីផ្សាររបស់ខ្លួននៅវៀតណាម៕

តាម VOV5 -  វិទ្យុុសម្លេងវៀតណាម


បណ្តាព័ត៌មានបានផ្សាយ