25/05/2016 09:35 GMT+7 Email Print Like 0

សហគ្រាសត្រូវជាខ្សែត្រៀមជួរមុខក្នុងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងអាមេរិក


សហគ្រាសត្រូវជាខ្សែត្រៀមជួរមុខក្នុងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងអាមេរិក

នេះគឺជាការអះអាងរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc នៅ​ក្នុង​ជំនួប​សន្ទនា​ជាមួយ​ក្រុមប្រឹក្សា​អាជីវកម្ម​អាមេរិក-អាស៊ាន ដោយលោក​ Keith Williams ដឹកនាំ​ដែល​កំពុង​មាន​ដំណើរ​ទស្សន​កិច្ច​នៅវៀ​តណា​ម នាព្រឹកថ្ងៃទី​២៤ ខែឧសភា ឆ្នាំ២០១៦​។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាន​អះអាង​ថា៖ បក្ស​រដ្ឋវៀតណាម ជានិច្ចកាលគោរពទំនាក់ទំនង លើច្រើនវិស័យជាមួយអាមេរិក ពិសេសគឺក្នុង​វិស័យសេ​ដ្ឋ​កិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ វៀតណាមជានិច្ចកាល​យកចិត្តទុកដាក់​និងបង្កល​ក្ខណះ​ងាយ​ស្រួល​សំរាប់អង្គ​ភាព​អាជីវកម្ម វិនិយោគិនបរទេស ដែលក្នុង​នោះមានអង្គភាព​អាជីវកម្ម​អាមេរិកមក​វិនិយោគនិង​ធ្វើអាជីវកម្ម​នៅវៀត​ណាម​។ រដ្ឋាភិបាល និងគ្រប់​ស្ថាប័ន​វៀត​ណាម​កំពុង​ខំប្រឹង​ប្រែង​ដោះស្រាយការ​លំបាក​សាក​ល្បង ដើម្បីជំរុញពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ រវាងប្រទេស​ទាំងពីរ​អភិវឌ្ឍន៍ ហើយ​មានគោលបំណងថា៖ ក្រុមប្រឹក្សាបង្កលក្ខណះជួយឧបត្ថម្ភអង្គភាពអាជីវកម្មវៀតណាម​។ នាយករដ្ឋមន្ត្រី​ លោក Nguyen Xuan Phuc ក៏បានស្នើក្រុមប្រឹក្សា រួមជាមួយ​វៀតណាម ជំរុញ​កិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌកិច្ចព្រម​ព្រៀងឆ្លងមហាសមុទ្រ​ប៉ាស៊ីហ្វីក (TPP) ជាពិសេស ស្វាគមន៍​ក្រុមប្រឹក្សាជួយ​ឧបត្ថម្ភអង្គ​ភាពអាជីវកម្មតូច​និងមធ្យម៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ