24/10/2018 10:42 GMT+7 Email Print Like 0

សហគ្រាសជាង២៥០ចូលរួមពិព័រណ៌អន្តរជាតិស្តីពីទំនិញឧស្សាហកម្ម


 ស្តង់ទំនិញមួយនៅក្នុងពិព័រណ៌ VIIF 2018

 នាថ្ងៃទី២៣ ខែតុលា ឆ្នាំ​២០១៨ នៅទីក្រុងហាណូយ ពិព័រណ៌អន្តរជាតិស្តីពីទំនិញឧស្សាហកម្មវៀតណាម - VIIF 2018 បានបើកជាផ្លូវការ។ នេះគឺជាឱកាស សម្រាប់សហគ្រាស ក្រុមហ៊ុន​ផលិតកម្មជា​ច្រើននៅក្នុង​និង​ក្រៅ​ប្រទេស​​ឧទ្ទេសនាម​ផលិតផលនិងស្វែងរកឱកាស​ សហប្រតិបត្តិការធ្វើអាជី​វកម្ម​។
 
ពិព័រណ៌ VIIF 2018 មានទ្រង់ទ្រាយធំ ដោយមានស្តង់ទំនិញជាង ៣០០ កន្លែង នៅលើទំហំផ្ទៃដីជាង ៦០០០ម៉ែត្រ​​​កា​រ៉េ។ ពិព័រណ៌ឆ្នាំនេះបានទាក់ទាញ សហគ្រាស វៀតណាមនិងបរទេសចំនួន ២៥០ មកពីប្រទេស​និង​តំបន់​​ ដែនដី​ជាច្រើន ដើម្បីចូលរួមការផ្សព្វផ្សាយផលិតផលនិ​ងបច្ចេកវិទ្យាថ្មីៗ រួមមាន អ៊ីតាលី រុស្ស៊ី​ កូរ៉េខាង ត្បូង ​ជប៉ុន ឥណ្ឌា និងចិន ដែលត្រូវបានរំពឹងទុកថា នឹងនាំ​មកនូវបទពិសោធន៍បច្ចេកវិជ្ជាមានប្រ​យោជន៍​។
 
អតិថិជន​ដែលបានមកទស្សនា VIIF 2018 នឹងមានឱកាសទទួលបានអត្ថប្រយោ ជន៍ជាក់​ស្តែង​និង​លក្ខណៈ​ពិសេស​ក្នុងវិស័យ​គ្រឿងម៉ាស៊ីននិងឧបករណ៍​ទំនើប នៅក្នុងវិស័យម៉ាស៊ីនឧបករណ៍ មេកានិច​មាន​ភាព​ជាក់​លាក់ ... និងផលិតឧស្សាហកម្មឧ​បត្ថម្ភនៅក្នុងឧស្សាហកម្មផលិតរថយន្ដ​ ខ្សែកាប​អគ្គិសនី ការវេច​ខ្ចប់​ជា​ដើម​។

ពិព័រណ៍​អន្តរជាតិទំនិញឧស្សាហកម្មវៀតណា​មឆ្នាំ២០១៨ គឺជាសកម្មភាពផ្សព្វផ្សាយ​ពាណិជ្ជកម្ម ការវិនិយោគ​ដែ​បាន​ប្រព្រឹត្ត​ទៅជាប្រចាំឆ្នាំ។ នេះគឺជាពិព័រណ៍ទី ២៧ ដែលផ្តោតលើទំនិញឧស្សាហក​ម្ម គ្រឿងម៉ាស៊ីន ត្រូ​វបាន​​វាយតម្លៃធំទូលាយ ពោរពេញ​ទៅដោយ​ប្រសិទ្ធិភាព​និង​មាន​កិត្យានុភាព​នៅវៀត​ណាម​និង​នៅក្នុង​តំបន់​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ