29/03/2017 10:14 GMT+7 Email Print Like 0

សហគ្រាសជាង៩០០របស់អាណិកជនវិនិយោគនៅទីក្រុងហូជីមិញ


សហគ្រាសជាង៩០០របស់អាណិកជនវិនិយោគនៅទីក្រុងហូជីមិញ

នាបច្ចុប្បន្ន មានសហគ្រាសជាង៩០០ ដែលមានទុនរបស់ជនវៀត​ណាម នៅឯបរទេស បានវិនិយោគ​នៅទីក្រុង​ហូជីមិញ ដោយមាន​ទុនចុះ​បញ្ជីជិត​ពីរពាន់​លានដុល្លារអាមេរិក។ បណ្ដាគំរោងការណ៍ របស់អាណិកជន បានប្រមូល​ផ្តុំទៅ​លើវិស័យ៖ កសាងហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​។ លោកស្រី Nguyen Thi Minh Phuong អនុប្រធាន និងជាអគ្គលេខាសមាគមជន​វៀតណាម ​នៅទីក្រុងហូជីមិញ បាន​អោយដឹងថា៖
 
“​យើងខ្ញុំបានរួមសហការជាមួយ បណ្ដាអាណិកជន ជាពិសេសគឺបណ្ដា​ជនវៀត​ណាមនៅអឺរ៉ុប និង​អាមេរិកខាង​ជើង ជំរុញកិច្ចសហប្រតិបត្តិ​ការជាមួយ​ទីក្រុង​។ ប្រសិន​បើគេត្រ​ឡប់មកវៀត​ណាម គេត្រូវការអ្វី គឺអាចទាក់ទង​ជាមួយសមាគម ដើម្បី​​ទទួលបានការជួយឧបត្ថម្ភ៕”

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​

បណ្តាព័ត៌មានបានផ្សាយ