04/07/2019 11:20 GMT+7 Email Print Like 0

សហគ្រាសជប៉ុន: EVFTA បើកចេញឱកាសវិនិយោគជាច្រើននៅក្នុងប្រទេសវៀតណាម


 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិង EU (រូបថតៈ TTXVN)
 

 បន្ទាប់ពីវៀតណាមបានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយ​សហ​ភាព​អឺរ៉ុប​ (EU) សហគ្រាសជប៉ុនជាច្រើន បានបង្ហាញសុទិដ្ឋិនិយម អំ​ពីឱកាស​ធ្វើអាជីវកម្ម​ក៏ដូច​ជា​អត្ថប្រយោជន៍​ដែល​កិច្ច​ព្រម​ព្រៀង​នេះអាចនាំ​មកទីផ្សារ​វៀត​ណាម។
 
លោក​ Mikio Kesagayama ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន TICC ដែល​ជាក្រុម​ហ៊ុន​ប្រតិបត្តិក្នុង​វិស័យ​ពិគ្រោះ​​យោបល់​អាជីវកម្ម និងវិនិយោគទុននៅ​ជប៉ុន និងចាត់ទុកថា កា​រចុះហត្ថលេខាលើកិច្ចព្រមព្រៀង EV​FTA​ នឹងបើកឱកាសវិនិយោគជាច្រើនសម្រាប់វៀតណាម ព្រោះថា វៀត​ណាម​ជាទីផ្សារ​ដ៏ធំមួយ​ដែល​មាន​ចំនួ​ន​ប្រជា​ជន​ ៩០ លាននាក់ ហើយនេះជាទិសដៅទាក់ទាញសម្រាប់វិនិយោគិនផងដែរ។
 
មានទស្សនៈ​ដូចគ្នា លោក Kei Kuramochi តំណាងក្រុមហ៊ុន Yaegaki ថា ក្រុមហ៊ុនរបស់លោក មានបំណង​បណ្តាក់​ទឹកប្រាក់​ចំនួន ៥០ លានដុល្លារអាមេ​រិក ទៅលើគម្រោងអចលនទ្រព្យនៅវៀត​ណាម ព្រមទាំងវាយត​ម្លៃថា​​ វៀ​តណាមការដែលវៀត ណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពា​ណិជ្ជកម្មសេរីជាមួយ ​EU នឹងជួយ​ឲ្យសេដ្ឋ​កិច្ចវៀត​ណាម​បន្តរីកចម្រើន​និងបង្កើតឱកាសថ្មីៗ​សម្រាប់វិនិ​យោគិន​ជាពុំខាន៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ