13/02/2018 05:57 GMT+7 Email Print Like 0

សហគ្រាសជប៉ុនវាយតំលៃខ្ពស់ចំពោះបរិយាកាសវិនិយោគនៅវៀតណាម

ការដែលជប៉ុនក្លាយទៅជាវិនិយោគិនធំបំផុតនៅវៀតណាមក្នុងឆ្នាំ២០១៧ បានសរឲ្យឃើញនូវការវាយតំលៃខ្ពស់របស់​សហគ្រាសជប៉ុនចំពោះបរិយាកាសវិនិយោគនៅវៀតណាម។

សាស្ត្រាចារ្យ Tran Van Tho (រូបថត៖ TTXVN)

ការវិនិយោគរបស់ចិននឹងជះទ្ធិពលជាច្រើនទៅលើសេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ២០១៨។ នេះជាទស្សនៈរបស់សាស្ត្រាចារ្យ Tran Van Tho សកលវិទ្យាល័យ Waseda ជប៉ុននិងជាសមាជិកមួយរូបក្នុងក្រុមទីប្រឹក្សាខាងសេដ្ឋកិច្ចរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ក្នុងការឆ្លើយសម្ភាសន៍ជាមួយអ្នកយកព័ត៌មានទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំ នៅទីក្រុងតូក្យូ។ តាមសាស្ត្រាចារ្យ Tran Van Tho ថា ប្រទេសចិនមួយដែលអភិវឌ្ឍន៍កាន់តែខ្លាំងក្លា រួមជាមួយការបង្កើនវិនិយោគនៅឯបរទេសនោះនឹងជះឥទ្ធិពលយ៉ាងខ្លាំងទៅលើ សេដ្ឋកិច្ច​វៀតណាមក្នុងឆ្នាំ២០១៨។

វាយតំលៃអំពីនិន្នាការវិនិយោគរបស់ជប៉ុនចូលមកវៀតណាមក្នុងឆ្នាំ២០១៨ សាស្ត្រាចារ្យ Tran Van Tho ចាត់ទុក​ថា​ការដែលជប៉ុនក្លាយទៅជាវិនិយោគិនធំបំផុតនៅវៀតណាមក្នុងឆ្នាំ២០១៧ បានសរឲ្យឃើញនូវការវាយតំលៃខ្ពស់​របស់សហគ្រាសជប៉ុនចំពោះបរិយាកាសវិនិយោគនៅវៀតណាម។ វៀតណាមនិងជប៉ុនមានលក្ខណៈស្រដៀងគ្នា​អំពីវប្បធម៌ ដែលធ្វើឲ្យប្រទេសទាំងពីរជិតស្និទ្ធជាមួយគ្នា។ ប្រការនេះបានធ្វើឲ្យវិនិយោគិនជប៉ុនមានសុឆន្ទៈបណ្ដាក់​ទុនហើយជួយវៀតណាមកែលំអបរិយាកាសធ្វើអាជីវកម្ម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ