19/06/2018 09:52 GMT+7 Email Print Like 0

សហគ្រាសចំនួន១៨០ ចូលរួមពិព័រណ៌កសិកម្មអន្តរជាតិ - AgroViet 2018


 សហគ្រាសចំនួន១៨០ ចូលរួមពិព័រណ៌កសិកម្មអន្តរជាតិ - AgroViet 2018

ចាប់តាំងពីថ្ងៃទី២៨ ​ខែមិថុនា ដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ​​២០១៨ នៅទីក្រុង Da ​Nang នឹង ប្រព្រឹត្ត​ទៅពិព័រណ៌​កសិកម្ម​អន្តរជាតិ ​លើកទី១៨- AgroViet ឆ្នាំ២០១៨ ដោយមាន ​ការចូលរួមរបស់ស្តង់ទំនិញ​ចំនួន​១៨០ នៃ​សហគ្រាស​​ទាំង​ក្នុង​និងក្រៅ​ប្រទេស។
 
ដោ​យមានប្រធានបទ “​កសិផលមានបច្ចេកវិទ្យាខ្ពស់-ឆ្ពោះទៅខឿ​នកសិកម្ម អភិវឌ្ឍន៍​ដោយ​ចីរភាព” AgroViet ឆ្នាំ​២០១៨  បាន​ផ្តោតឆ្ពោះទៅលើការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ហើយមិន​ត្រឹមតែ​ធ្វើ​ជា​ស្ពាន​​តភ្ជាប់រវាង​ សហគ្រាស និង​ប្រជាជន​ប៉ុណ្ណោះទេថែម​ទាំងជាឱ​កាសសំរាប់​ការធ្វើអាជីវកម្ម និងពង្រីក​ ទីផ្សារ​ក្នុងប្រទេសទៀតផង​។ នេះក៏ជាឱកាសមួយសំរាប់ការលើក​តម្កើង កសិផល រុក្ខាផ​ល ​ជលផល និង​សិប្បកម្ម​ដែលមានគុណភាពខ្ព​ស់ ក៏ដូចជា ឧ​ទ្ទេសនាមអំពី​វឌ្ឍនភាព​នៃវិទ្យាសាស្ត្រ​បច្ចេក​ទេស​ថ្មីក្នុងការ​ផលិត​​កសិកម្មផ​ង​​ដែរ។ លោក Dao Van Ho នាយកមជ្ឈមណ្ឌលពន្លឿនពាណិជ្ជក​ម្ម កសិកម្ម វៀត​ណាម​បាន​ឲ្យ​ដឹង​ថា​៖

“ចាប់​តាំងពីដើមឆ្នាំរហូតដល់ពេលបច្ចុប្បន្ន ក្រសួងកសិកម្មបានស្នើឲ្យអង្គភាព នានាក្តាប់ខ្ជាប់នូវតម្រូវការ ដើម្បី​​ជួយ​ឧបត្ថម្ភដល់សហគ្រាសក្នុងការបើករោង​ ចក្រ មូលដ្ឋានកែឆ្នៃ និងថែរក្សាក្រោយពីពេលប្រមូល​ផល។ ដំណើរ​​ការ​ធ្វើសមា ហរណកម្មកា​ន់តែស៊ីជម្រៅនិងទូលាយ ដែលធ្វើឲ្យការ​អភិវឌ្ឍគំរូនៃការវេ​ចខ្ចប់ ផលិត​ផល​កាន់​តែមាន​សារៈសំខាន់​។ បើចង់បង្កើនត​ម្លៃថែមទៀតគឺយើងគប្បី ​អនុវត្តបច្ចេកវិទ្យា ​តាមរយៈ​នោះ​ទើប​បាន​​លើកកំពស់តម្លៃនៃកសិផល​សំដៅ បំរើការ​នាំចេញ​និង​ការប្រកួត​ប្រជែង​ជាមួយ​ផលិតផល​នៃប្រទេស​ផ្សេង​ៗ​ក្នុង តំបន់ និង​នៅលើពិភពលោកផងដែ​រ “៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ