01/01/2016 11:01 GMT+7 Email Print Like 0

សហគមន៍អាស៊ានបានបង្កើតជាផ្លូវការ

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ ម៉ាឡេស៊ីជាប្រទេសប្រធានប្តូរវែនរបស់អាស៊ានក្នុងឆ្នាំ២០១៥ បានប្រកាសថា សហគមន៍សម្ព័ន្ធសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (សហគមន៍អាស៊ាន)បានបង្កើតជាផ្លូវការ តាមនោះគូសសញ្ញាសំខាន់មួយក្នុងប្រវត្តិសាស្ត្ររបស់អាស៊ាន។ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី Anifah Aman បានឲ្យដឹងថា ម៉ាឡេស៊ីគាំទ្រការបង្កើតសហគមន៍អាស៊ាន និងសង្កត់ធ្ងន់ថា ប្រការនេះនឹងជួយបង្កើនថែមទៀតការកសាង​សហគមន៍​និងដំណើរការធ្វើសមាហរណកម្មតំបន់ ក៏ដូចជាអនុវត្តរាល់ការសន្យាដោយយោងតាមទស្សនវិស័យ សហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍គូឡាឡាំពួ ស្តីពី អាស៊ានឆ្នាំ២០២៥គឺនាំគ្នាឆ្ពោះទៅមុខ។ ព្រឹត្តិការណ៍សហគមន៍អាស៊ានបានចាប់ បដិសន្ធិនេះ មានអត្ថន័យសំខាន់សម្រាប់តំបន់ ក៏ដូចជាប្រទេសជាសមាជិកនានា  ឆ្លុះបញ្ចាំងនូវការរីកធំធាត់របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។


ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh ថ្លែងមតិក្នុងពិធី(រូបថតៈ baolaodong)

ដើម្បីរំលឹកដល់ព្រឹត្តិការណ៍នេះ នាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ នៅទីក្រុងហាណូយបាន ប្រព្រឹត្តទៅពិធីបង្ហូតទង់អាស៊ានក្រោមអធិបតីរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការ បរទេសវៀតណាម លោក Pham Binh Minh ។ អញ្ជើញចូលរួមក្នុងពិធីមានវត្ត មានប្រធានអង្គទូត អ្នកសង្កេតការណ៍និងប្រទេសជាដៃគូសន្ទនា នានា ប្រចាំនៅទី​ក្រុង​ហាណូយ។ ថ្លែងមតិក្នុងពិធី លោក Pham Binh Minh បានសង្កត់ ធ្ងន់ថា៖

“សហគមន៍អាស៊ានជាសហគមន៍ដំបូងដែលបានបង្កើតនៅតំបន់អាស៊ី។ នេះជាមោទៈភាពរបស់ប្រជាជននៅតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។ តាំងពីថ្ងៃនេះតទៅ ក្រោមដំបូលរួមអាស៊ាន ប្រជាពលរដ្ឋអាស៊ីអាគ្នេយ៍ជាង៦០០ លាននាក់ នឹងរួមដៃកសាងសហគមន៍ផ្សាភ្ជាប់វិស័យនយោបាយនិងសេដ្ឋកិច្ច ព្រមទាំងរួមគ្នាចែករំលែកការទទួលខុសត្រូវចំពោះសង្គម”។

ក៏នៅក្នុងពិធីបង្ហូតទង់អាស៊ាននេះ លោក Pham Binh Minh បានអះអាងថា អាស៊ានបាននិងកំពុងជាសសរស្នូលក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម៖

“វៀតណាមមានមោទនៈភាពដែលមានការរួមចំណែកយ៉ាងសកម្មចូលក្នុង ដំណើរការសហប្រតិបត្តិការនិងកសាងសហគមន៍អាស៊ានពីឆ្នាំ១៩៩៥រហូតមកដល់ពេលនេះ។ រយៈពេល២០ឆ្នាំរួមដំណើរជាមួយអាស៊ានជារយៈពេលដែលវៀតណាមខំប្រឹងប្រែងជម្រុញខ្លាំងនូវដំណើរការផ្លាស់ប្តូរថ្មីប្រទេសជាតិ និងធ្វើសមា ហរណកម្មជាមួយតំបន់និងអន្តរជាតិ។ វៀតណាមសន្យានឹងបន្តរួមដំណើរ និងចូលរួមយ៉ាងសកម្ម ម្ចាស់ការនិង​មាន​ការទទួលខុសត្រូវក្នុងកិច្ចសហប្រតិបត្តិការអាស៊ាន រួមចំណែកកសាងសហគមន៍អាស៊ានប្រកប​ដោយ​​ជោគជ័យ”។

ទន្ទឹមនឹងឱកាសជាច្រើន ការបង្កើតសហគមន៍អាស៊ាននេះនៅមានការ ប្រឈមមុខជាច្រើនសម្រាប់ប្រទេសជាសមាជិកនីមួយៗ ក្នុងការអះអាងនូវតួនាទី របស់ខ្លួននិងនាំសហគមន៍អភិវឌ្ឍន៍ដោយចីរភាពនាពេលអនាគត់។ ស្តីពីបញ្ហានេះ លោក Sofian Akmal Abd Karim អគ្គកុងស៊ុលម៉ាឡេស៊ីប្រចាំទីក្រុង ហូជីមិញបានឲ្យដឹងថា៖

“នេះជាព្រឹត្តិការណ៍សំខាន់មានចរិតលក្ខណៈប្រវត្តិសាស្ត្រសម្រាប់តំបន់។ ទោះបីជានឹងមានការសាកល្បងជាច្រើនក្តី ប៉ុន្តែនេះជាឱកាសសម្រាប់ប្រទេសជា សមាជិកដាក់ចេញគោលដៅអភិវឌ្ឍន៍សម្រាប់ខ្លួន។ក្នុងនាមជាប្រធានប្តូរវែន យើងខ្ញុំបានចងក្រងរាល់ឯកសារទាក់ទិនទៅនឹងសមិទ្ធិរបស់អាស៊ាន និងខិតខំ ប្រឹងប្រែងដើម្បីនាំអាស៊ាននិងអង្គការផ្សេងៗទៀតខិតមកជិតជាមួយគ្នា”។

ក្នុងពេលជាមួយគ្នានោះ លោកស៊ីមសុខុម អគ្គកុងស៊ុលកម្ពុជាប្រចាំនៅ ទីក្រុងហូជីមិញបានឲ្យដឹងថា៖ “យើង​ខ្ញុំ​បានកំណត់ថា នេះជាផលប្រយោជន៍របស់ប្រជាជននៃបណ្តាប្រទេសអាស៊ាន។ ពីថ្ងៃនេះតទៅ វៀតណាមនិងកម្ពុជានិយាយដោយឡែកនិង ប្រទេសអាស៊ាននិយាយរួមនឹងបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចក៏ដូចជាសកម្មភាពដទៃជាច្រើនទៀត ដើម្បីបំរើផលប្រយោជន៍របស់ប្រទេសជាសមាជិកអាស៊ានទាំងអស់ផងដែរ”។

នាព្រឹកថ្ងៃដដែល ពិធីបង្ហូតទង់អាស៊ានក៏បានប្រព្រឹត្តទៅនៅកំពង់ផែ Nha Rong។ មុននោះ នាយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ នៅទីក្រុងហូជីមិញបានប្រព្រឹត្តទៅកម្មវិធីសិល្បៈ “អបអរសាទរទិវាបង្កើតសហគមន៍អាស៊ាន” ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ