21/10/2015 09:40 GMT+7 Email Print Like 0

សហគមន៍អាស៊ាន៖ឱកាសនិងការសាកល្បង សាមគ្គីភាពនិងកិច្ចសហប្រតិបតិ្តការ


ទិដ្ឋភាពនៃសិក្ខាសាលានេះ (រូបថត៖dangcongsan.vn)

ក្នុងរយៈ​ពេលពីរថ្ងៃទី១៩និងទី២០ខែតុលាឆ្នាំ២០១៥ នៅរដ្ឋធានីហាណូយមូល​និធិសន្តិភាព​និង​វឌ្ឍន​ភាព​វៀត​ណាម បាន​សហការជា​មួយមូលនិធិ Rosa Luxemburg Stiftung របស់​អាល្លឺម៉ង់ រៀបចំ​សិក្ខា​សាលា​អន្តរ​ជាតិ​ក្រោម​ប្រធាន​បទ “សហគមន៍​អាស៊ាន៖ ឱកាសនិងការសាក​ល្បង សាមគ្គីភាពនិងកិច្ចសហប្រតិបតិ្ត ការ”។ សិក្ខា​សាលា​នេះ​ត្រូវ​បាន​រៀប​ចំឡើង សំដៅវិភាគអំពីភាពងាយស្រួល ក៏ដូចជាការសាក​ល្បង​ដាក់​ចេញ​ចំពោះ​ប្រជា​ជន​ក្នុង​ការ​បង្កើត​សហគមន៍​អាស៊ាន តាម​នោះនាំចេញ​ដំណោះស្រាយ​ដើម្បីបង្កើនការ​ចូលរួម​របស់​ប្រជា​ជន និង​អង្គ​ការ ប្រជា​ជន​ក្នុងដំ​ណើរ​ការបង្កើត​សហគមន៍អាស៊ាន។ នៅសិក្ខាសាលានេះ តំណាង លេខាធិការដ្ឋាន​អាស៊ាន​លោក​ស្រី ​Anna Mae បានសង្កត់ធ្ងន់ថា សហគមន៍ សេដ្ឋកិច្ចអាស៊ានឆ្នាំ២០១៥ គឺជា​សស​រស្នូល​ដែល​គូស​សញ្ញា​នូវ​ការ​បង្កើត​ជា​ផ្លូវ ការនៃសហគមន៍​អាស៊ាន​រួម ជាមួយសហគមន៍សន្តិសុខ​នយោបាយ និងសហ​គមន៍វប្បធម៌សង្គម​អាស៊ាន​ទៀត​ផង។ លោកស្រី Anna Mae បានចែករំលែកផែន ការទូទៅស្ដីពីសហ​គមន៍​សេដ្ឋកិច្ច​អាស៊ាន​២០១៥ដោយ​មាន​សសរស្នូលចំនួន៤នោះគឺ ទីផ្សារនិង​មូលដ្ឋានផលិតកម្មតែមួយ តំបន់អាស៊ាន​ប្រកួត​ប្រជែង តំបន់ សេដ្ឋកិច្ច​សមភាព​សមាហរណកម្ម និងសេដ្ឋកិច្ចទូទាំងពិភពលោក។

ក្នុងរយៈពេល២ថ្ងៃប្រព្រឹត្តទៅ សិក្ខាសាលានេះក៏នឹងប្រមូលផ្ដុំពិភាគ្សា ចែករំលែក​អំពីស្ថាន​ភាព​ត្រៀម​រៀបចំ​របស់​វៀត​ណាម ក៏ដូចជាប្រទេសនានាក្នុងតំបន់សំរាប់​ការធ្វើ សមាហរណកម្មអាស៊ាន ព្រម​ទាំង​អំពី​តួនាទី​និង​ការចូល​រួម​របស់​អង្គភាព​អាជីវកម្ម អង្គការប្រជាជន អង្គការក្រៅរដ្ឋាភិបាល ក្នុងដំណើរការបង្កើតសហ​គមន៍​អាស៊ាន​ផងដែរ​៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ