01/12/2015 09:31 GMT+7 Email Print Like 0

សហគមន៍អាស៊ានត្រូវបានបង្កើតនាឆ្នាំ២០១៥និងការរួមវិភាគទានរបស់វៀតណាម


ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh 

ក្នុងឱកាស​ចូលរួមសន្និសីទជាន់ខ្ពស់អាស៊ាន លើកទី២៧ ត្រូវបានប្រ​ព្រឹត្តទៅនាពេលថ្មីៗនេះ នៅទីក្រុង Kuala Lumpur (ម៉ាឡេស៊ី) ដោយបានចេញ​សេចក្ដីថ្លែងការណ៍ ស្ដីពីការបង្កើតសហគមន៍អាស៊ាន នាថ្ងៃទី៣១ខែ​ធ្នូឆ្នាំ ២០១៥​ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh​បានមាន​បទ​សរសេរ​មួយ ចេញថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០១៥​ ស្ដីអំពី៖ សហគមន៍អាស៊ានត្រូវ​បានបង្កើត​ឆ្នាំ២០១៥ និង​ការ​រួមវិភាគ​ទាន​របស់​វៀត​ណាម។ បទសរសេរនេះ​បានសង្កត់ធ្ងន់ថា៖ ៤៨ឆ្នាំមុន សេចក្ដីថ្លែងការណ៍បាងកក ១៩៦៧ បានបង្កើត​ឡើង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (អាស៊ាន) ដោយមានគោលដៅ៖ ជំរុញ​កិច្ចសហប្រតិបត្តិការ បង្កើត​គ្រឹះដ្ឋាន​រឹងមាំសំរាប់​សហគមន៍មួយប្រកបដោយ​សន្តិភាព សម្បូរធូធារ របស់ប្រទេសទាំងឡាយ​នៅក្នុងតំបន់។ ៤៨​ឆ្នាំ​ក្រោយ នាថ្ងៃទី២២ ខែ​វិច្ចិកា ឆ្នាំ​២០១៥ ថ្នាក់ដឹកនាំរបស់ប្រទេសជាសមាជិកអាស៊ានទាំង១០​បានចុះ​ហត្ថ​លេខា​លើសំណុំ​ឯកសារ​ប្រវត្តិសាស្ត្រមួយ ស្ដីអំពីការបង្កើតសហ​គមន៍អាស៊ាននាឆ្នាំ ២០១៥។ នេះគឺជា​ចំណុច​សំខាន់​ប្រវត្តិសាស្ត្រ កត់​សម្គាល់​នូវការខំប្រឹងប្រែងដោយ​មិនចេះ នឿយហត់របស់​អាស៊ាន ហើយត្រៀម​រៀប​ចំគ្រឹះ​ដ្ឋាន ទិស​ដៅ និងក្របខ័ណ្ឌដើម្បីអាស៊ានឈានទៅមុខ។ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀត​ណាម លោក​ Pham Binh Minh​ បានអះអាងថា៖ សហគមន៍អាស៊ាន ២០១៥ ត្រូវបានបង្កើត ដោយមានអត្ថន័យ​សំខាន់​ពិសេស​ ចំពោះតំបន់និយាយរួម និងចំពោះវៀតណាមនិយាយ ដោយឡែក​ទៀតផង៕
 

តាម VOV5 – វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ