19/01/2018 10:33 GMT+7 Email Print Like 0

សហគមន៍អាស៊ានក្រោយរយៈពេល២ឆ្នាំត្រូវបានចាប់បដិសន្ធិ


ក្រោយរយៈពេល២ឆ្នាំកកើតមក សហគមន៍អាស៊ាន ទទួលបានលទ្ធផលសំខាន់ជាច្រើនលើសសរទ្រូងទាំង៣នោះគឺ នយោបាយ សន្តិសុខ សេដ្ឋកិច្ច និងវប្បធម៌សង្គម។ (រូបថត៖ Internet) 

អាចនិយាយ​បានថា ​ក្រោយរយៈពេល២ឆ្នាំកកើតមក ស​ហគមន៍​អាស៊ាន ទទួល​បាន​លទ្ធផល​សំខាន់​ជាច្រើន​លើស​សរទ្រូង​ទាំង៣​នោះគឺ​ នយោបាយ សន្តិសុខ សេដ្ឋកិច្ច ​និងវប្បធម៌សង្គម​។
 
នេះជាការ​វាយតំលៃរបស់លោក Nguyen Quoc Dung អនុរដ្ឋមន្រ្តីការបរទេសនិង​ជាប្រ​ធាន SOM អាស៊ានវៀត​ណាម។​ ជាក់ស្ដែងគឺ លើវិស័យកិច្ចសហប្រតិបតិ្តការ​នយោបាយ​សន្តិសុខ បណ្ដាសកម្មភាពក្នុង ផែន​ការ​មេឆ្នាំ២០២៥ ត្រូវបា​នអនុវត្តន៍​ដោយព្រមៗគ្នា និងប្រកបដោយប្រសិទ្ធ ភា​ព ក្នុងគោលដៅកសាងសហគ​មន៍មួ​យ ឆ្ពោះទៅ​ ប្រជាជ​ននិងយកប្រជា​ជនធ្វើជា​គោល។ តាម​នោះ រួមចំណែក​រក្សាសន្តិសុខ សន្តិ ​ភាព និងស្ថិរភាព​ក្នុង​តំបន់​ បង្កើនទំនាក់ទំនងកិច្ចកា​របរទេសក៏ដូចជាលទ្ធភាព​ អំពីរបៀប​របបរបស់​អាស៊ានផង​ដែរ។ អនុរដ្ឋមន្រ្តី​ការបរទេស​លោក Nguyen Quoc Dung បាន​ឲ្យដឹង​ថា៖
 
“យន្តការនានា​ដែលត្រូវបាន​បង្កើតឡើងនិងដឹកនាំដោយអាស៊ា​នដូ​ច​ជា កិច្ចប្រជុំកំពូលអា​ស៊ីបូព៌ា ​(EAS) កិច្ច​ប្រជុំរដ្ឋ​មន្រ្តីការ​ពារ​ជាតិ​អាស៊ាន បើកទូលាយ (ADMM+) ជាដើម ត្រូវបានបើកទូលាយ​ទាំងអំពី​ទំហំនិង​ខ្លឹម​សារ ហើ​យពង្រីកបាននូវតួនាទីជាស្នូលរបស់អាស៊ា​ន។ ​ទោះបីជួបការលំបាកជាច្រើ​នក្ដី​ តែអាស៊ាន​នៅតែ​រក្សា សាមគ្គីភា​ពនិងគោ​លជំហររួមអំពីបញ្ហាជាច្រើនក្នុងតំ​បន់និងអន្តរ​ជាតិ​ ដូច​ជា បញ្ហាសមុទ្រខាងកើត ប​ញ្ហា​ឧបទ្វី​បកូរ៉ ឬបញ្ហាផ្ទៃក្នុងរ​បស់ មីយ៉ាន់ម៉ាជាដើម។ ជាពិសេ​សក្នុងឆ្នាំ​២០១៧ អាស៊ាន​និងចិន​ទទួល​បាន​កិច្ច​ព្រម​ព្រៀងក្រប​ខ័ណ្ឌ COC ដើម្បីចាប់ផ្ដើមដំណាក់កាលចរចាថ្មីដ៏​ជាក់ស្ដែង​ អំពីឯក​សារនេះក្នុង​ឆ្នាំ២០១៨។”
 
​លើវិស័យ​សេដ្ឋកិច្ច អាស៊ានបន្តតភ្ជាប់ជាមួយខឿនសេ​ដ្ឋកិច្ច​ផ្សេងៗ តាម រយៈការ​កែសម្រួល និងលើក​កំរិត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) ដែល​​មាន​ស្រាប់​ចុះហត្ថលេខាលើ​ FTA ថ្មីជាមួយហុងកុង​ និងចរចា​អំពី​ FTA ជាមួយ EU។ ​ក្នុងរយៈពេល២ឆ្នាំកន្លងទៅ ប្រ​ភពទុន​វិនិយោគពីដៃគូ​សេដ្ឋកិច្ច​ធំចំនួន​៦ របស់​អាស៊ាន​​រួមមាន​កូរ៉េខាងត្បូង​ ចិន ជប៉ុន អូស្ត្រាលី ឥណ្ឌា​និងនូវែលហ្សេឡង់ បានកើ​នឡើង​១១% ដោយ​ទទួល​បាន​ជាង៤០​ពាន់លានដុល្លាអាមេរិក។ ​ប្រទេស សមាជិក​អាស៊ាន​បន្ត​រក្សា​កំណើន​សេដ្ឋកិច្ច​ដោយ​ស្ថិរភាព​ជាមួយ​កំរិតកំណើន​ជាមធ្យម​គឺ ៤,៨%ក្នុងមួយឆ្នាំ។ ឯកអគ្គរដ្ឋទូត​ថៃប្រចាំ​វៀត​ណាម លោក Manopchai Vongphakdi បាន​ឲ្យដឹង​ថា៖
 
“ចាប់ពីពេលបង្កើត​សហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) មក កិច្ចសហប្រតិ បតិ្តកា​រពាណិជ្ជកម្មនិ​ងវិនិយោគ​រវាង​បណ្ដា​ប្រទេសអាស៊ា​នបានកើនឡើងយ៉ាងខ្លាំងក្លា។ ជា​ពិសេសនៅវៀតណាម ប្រទេស​អាស៊ាន​មួយចំនួន​ដូច​ជាសឹង្ហបុរី​ ម៉ាឡេស៊ីនិងថៃ ជានិច្ចកាលជា​បណ្ដាប្រទេសដែលនាំមុ​ខក្នុងការ​វិនិយោគចូលមកវៀតណា​ម។​ វៀត​ណា​មនាបច្ចុប្បន្ន ក៏ចាប់ផ្ដើមវិនិយោគចូលថៃ​ផងដែរ ដូចជាក្រុមហ៊ុន​ Vietjet មាន​ទុនចុះ​បញ្ជីនៅថៃ​ឡើង​​ដល់​ទៅ៥០​លានដុល្លា អាមេរិក ជាមួយ​បុគ្គលិកថៃជាង៣០០នាក់។ នេះជា​ការបោះជំហាន​គួរឲ្យកត់ សម្គាល់​ ដោយសារ​តែក្នុងរយៈពេល២០ឆ្នាំកន្លងទៅ យើង ​ឃើញតែ​ក្រុមហ៊ុន ថៃមក​បណ្ដាក់​ទុននៅវៀត​ណាម​ប៉ុណ្ណោះ ​ប៉ុន្តែនាស​ព្វថ្ងៃ ការវិនិយោគមកពីភាគីទាំង​២”​។
 
ដោយឈរលើពាក្យស្លោក៖ សហគម​ន៍ឆ្ពោះទៅប្រជាជន យកប្រជាជនជា ​គោលនោះ​ កិច្ចសហប្រតិបតិ្តការ​លើវិស័យ​វប្បធម៌​សង្គម បានផ្តោតសំខាន់ទៅ លើប្រ​ជាជនគ្រប់ស្រទាប់ក្នុងសង្គម​ ជាពិសេស​គឺក្រុម​ពលករ​អន្តោ​ប្រវេសន៍​ ជន ចាស់ជរា និងកុមារពិការ។ ក្រៅពីនោះ​ សកម្មភាពជួបប្រាស្រ័យក្នុងសហគម​ន៍ អា​ស៊ាន​ក៏ត្រូ​វ​បានជំរុញ​ខ្លាំងផងដែរ។ ឧទាហរណ៍​គឺមហោស្រព​កុមារអាស៊ាន (Children Festival) ២០១៧ ​បាន​បង្កើត​ឱកាស​ស្វែងយល់​និង​ជួបប្រាស្រ័យ​គ្នា សំរាប់ប្អូនៗកុ​មារ។ ប្អូន Alexsa Ledistira មកពីឥ​ណ្ឌូនេស៊ី បាន​ឲ្យដឹង​ថា៖
​ 
“ខ្ញុំមកទីនេះ បានជួបសំណេះសំណាលជាមួយមិ​ត្តភក្តិ​ជាច្រើន បានស្វែង យល់ជាច្រើនអំពីប្រទេស​នានាក្នុង​អាស៊ាន​​។ អាស៊ានជាអង្គការមួយដែលមា​ន កិច្ចសហប្រតិបតិ្តការ ឯកភា​ពនិងសាមគ្គីភាពខ្ព​ស់ ព្រោះថា ​យើង​អាច​អំពា​វនាវ ឲ្យមានការ​ចូលរួម​របស់​ប្រទេស​ទាំងឡាយ​ក្នុងការ​ផ្លាស់​ប្ដូរព័ត៌មាន​ស្ដីពី​វប្បធម៌​របស់​ប្រទេស​នីមួយៗ​”​។
 
រាល់ជោគជ័យពោ​លខាងលើបានសរឲ្យឃើញថា កិច្ចសហប្រតិប​តិ្តការក្នុង អាស៊ានមានយថាទស្ស​ន៍​ជាច្រើន។ កិច្ច​សហប្រតិបតិ្ត​ការនៅតែជា​ឧបករណ៍ ស្នូល ដើម្បីសំរេចគោលដៅរប​ស់អាស៊ាន​ ហើយជួយ​អាស៊ាន​បន្តមាន​តួនាទី​ សំខាន់ក្នុងគោលនយោបាយរបស់ប្រទេស​ដៃគូ ​ជាពិសេសគឺប្រទេសធំៗ៕

 

តា​ម​​  VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ