07/02/2018 06:12 GMT+7 Email Print Like 0

សហគមន៍អាណិកជនវៀតណាមលើពិភពលោកជួបជុំគ្នាទទួលបុណ្យចូលឆ្នាំថ្មី


 សហគមន៍អាណិកជនវៀតណាមលើពិភពលោកជួបជុំគ្នាទទួលបុណ្យចូលឆ្នាំថ្មី

សម្របខ្លួនចូលក្នុងបរិយាកាសទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ស្ថានទូតវៀតណាមប្រចាំនៅបង់ក្លាដែស​ទើបនឹងរៀបចំពិធីជួបជំសំណះសំណាលដោយប្រធានបទ «ជួបជុំគ្នាបុណ្យចូលឆ្នាំថ្មីប្រពៃណី » សំរាប់អាណិកជនវៀតណាមដែលកំពុងរស់នៅធ្វើការនិងរៀនសូត្រនៅបង់ក្លាដែស។ ថ្លែងមតិនៅពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបង់ក្លាដែស លោក Tran Van Khoa  បានសង្កត់ធ្ងន់ថា៖ កម្មវិធីបាននេះគឺជាស្ពានតភ្ជាប់រវាងអាណិកជនវៀតណាមជាមួយស្រុកកំណើត រឹតបន្តឹងមនោសញ្ចេតនារបស់ជនវៀតណាមនៅឯបរទេស​ជាមួយមាតុប្រទេស។ ក្រៅពីនោះ សកម្មភាពនេះក៏ជួយបង្កើនថែមទៀតការតភ្ជាប់ក្នុង​សហគមន៍​ជន​វៀត​ណាម នៅបង់ក្លាដែសផង។ នៅទីក្រុង Pardubice សាធារណៈរដ្ឋឆែក សហគមន៍ជនវៀតណាមនៅទីនេះបានរៀបចំពិធីជប់លៀងទទួលនិទាឃរដូវឆ្នាំចសំរឹទ្ធិស័ក ២០១៨។ លោកស្រី Dang Ngoc Hoa អាណិកជនមួយរូបនៅទីក្រុង Pardubice បានចែករំលែកថា៖

«នាពេលនិទាឃរដូវមកដល់ម្តងៗ អាណិកជនវៀតណាមនឹករលឹកដល់បុណ្យតេតប្រពៃណីជាតិដោយសារមាននំអន្សម​ និងទំនៀមទំលាប់ក្នុងបុណ្យតេតរបស់ជនជាតិវៀតណាម។ ជនវៀតណាមនៅឯបរទេសណាក៏សុទ្ធតែ​ជួប​ជុំគ្នា ក្នុងបុណ្យចូលឆ្នាំថ្មី ដើម្បីរំលឹកឡើងវិញអត្តសញ្ញាណវប្បធម៌ប្រពៃណីជាតិ៕»

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ