07/11/2018 12:19 GMT+7 Email Print Like 0

សហគមន៍អន្តរជាតិបន្តមានប្រតិកម្មចំពោះបទដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់របស់អាមេរិក

នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានចាត់ទុកថា បទដាក់ទណ្ឌកម្មថ្មីរបស់អាមេរិកកំពុងមានប្រតិកម្មបញ្ច្រាសដែលធ្វើអោយអាមេរិកត្រូវឯតោតែឯង។
ចុះផ្សាយនៅ លើគណនី Twitter លោក Zarif បានសង្កត់ធ្ងន់ថា ដោយការសម្រេចចិត្តដាក់ទណ្ឌកម្មទៅ​លើ​តេអេរ៉ង់នោះ គឺអាមេរិកបានប្រឆាំងជំទាស់ទៅនឹងអង្គការសហ ប្រជាជាតិនិងក្រុមប្រឹក្សាសន្តិសុខ ដោយការដាក់ទណ្ឌកម្មជាថ្មីម្ដងទៀតទៅលើ ជនស៊ីវិលអ៊ីរ៉ង់។

ក្នុងពេលនោះ អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់លោក Steffen Seibert បាន អោយដឹងថា ប្រទេសនេះចាត់ទុកថា ចាំបាច់ត្រូវបង្កលក្ខណៈសម្រាប់ទំនាក់ទំនងអាជីវកម្មស្របច្បាប់ជាមួយអ៊ីរ៉ង់ ហើយបែកឡាំងកំពុងស្វែងរកវិធានការ​ ដើម្បី ការពារក្រុមហ៊ុនរបស់ខ្លួនពីការរងផលប៉ះពាល់ដោយសារបទដាក់ទណ្ឌកម្មរបស់អាមេរិក។

នាថ្ងៃដដែល អង់គ្លេសក៏បានសម្ដែងនូវការសោកស្ដាយចំពោះការសម្រេចចិត្តរបស់អាមេរិកដែលដាក់ទណ្ឌកម្មជាថ្មីម្ដងទៀតទៅលើអ៊ីរ៉ង់។ អ្នកនាំពាក្យនាយករដ្ឋមន្រ្តីអង់គ្លេសបានអះអាងនូវទស្សនៈរបស់ទីក្រុងឡុងដ៍សារជាថ្មីថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់បានជួយអោយពិភពលោកមានសុវត្ថិភាពជាងមុន ហើយ រហូតដល់ពេលណាដែលអ៊ីរ៉ង់នៅតែគោរពការសន្យាក្នុងកិច្ចព្រមព្រៀងនោះគឺអង់គ្លេសក៏គោរពកិច្ចព្រមព្រៀងនោះផង​ដែរ​។

នាថ្ងៃទី៥ ខែវិច្ឆិកា អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Hua Chunying បានរិះគន់បទដាក់ទណ្ឌកម្មថ្មីរបស់អាមេរិកតម្រង់ទៅលើវិស័យ ប្រេងឧស្ម័ននិងហិរញ្ញវត្ថុរបស់អ៊ីរ៉ង់ ព្រមទាំងសន្យាថា ចិននឹងបន្តសកម្មភាព ផ្លាស់ប្ដូ​រ​ពាណិជ្ជកម្មជាមួយប្រទេសសាធារណៈរដ្ឋអ៊ីស្លាមនេះ។

ក្នុងប្រតិកម្មទៅវិញ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu បានស្វាគមន៍ការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump  ដោយដាក់ទណ្ឌកម្មឡើងវិញទៅលើតេអេរ៉ង់។ លោកចាត់ទុកថា ការសម្រេច​ចិត្តខាងលើរបស់វ៉ាស៊ីនតោនគឺមានលក្ខណៈសំខាន់ ម៉ឺងម៉ាត់ ព្រមទាំងរួមចំណែកចំពោះសន្តិភាព ស្ថិរភាព​និងសន្តិសុខ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ