02/12/2015 09:55 GMT+7 Email Print Like 0

សហគមន៍អន្តរជាតិសន្យាជួយវៀតណាមក្នុងការទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុ​​នៅវាល​សណ្តទ​ន្លេ ​Cuu Long​


សហគមន៍អន្តរជាតិសន្យាជួយវៀតណាមក្នុងការទប់ទល់​ជាមួយ​បម្រែបម្រួល អាកាសធាតុនៅវាលសណ្តទន្លេ
Cuu Long(រូបថតៈ VGP/Nhật Bắc)​

ក្នុងក្របខ័ណ្ឌបណ្តាសកម្មភាពនៃ សន្និសីទ​អនុសញ្ញាក្របខ័ណ្ឌអង្គ​ការសហប្រ​ជាជាតិ​ស្ដីពី​ការ​បម្រែ​បម្រួល​អាកាស​ធាតុ​លើកទី២១ (COP-21) នាយប់​ថ្ងៃទី៣០ខែ​វិច្ឆិកាឆ្នាំ២០១៥​ តាមម៉ោងវៀតណាម នាយក​រដ្ឋមន្ត្រី​វៀត​ណាម​ លោក Nguyen Tan Dung រួមជាមួយសមភាគី ព្រះរាជាណាចក្រហូឡង់ លោក Mark Rutte និង​អនុប្រ​ធាន​ធនា​គារ​​ពិភព​លោក លោកស្រី Laura Tusk អញ្ជើញជាសហអធិបតីសម័យពិភាក្សា​​ជាន់ខ្ពស់ ស្តីអំពី “វៀតណាម​រួម​ដៃ ជាមួយដៃគូអន្តរជាតិទប់ទល់រាល់​ការសាកល្បង​នៃបម្រែបម្រួល អាកាសធាតុនៅវាល​សណ្តទន្លេ Cuu Long”​។ ថ្លែងមតិនៅទីនេះ​ លោក Nguyen Tan Dung បានលើកច្បាស់ថា៖

​“ការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសនានាក្នុងតំបន់និងដៃគូ ទាក់ទិន​នានាជាពិសេសគឺ គណៈ​កម្មកា​រទន្លេ​មេគង្គ​អន្តរ​ជាតិ សំដៅធ្វើអាជីវកម្មនិងអនុវត្ត​ប្រកបដោយ ចីរភាពប្រភពធនធានទឹកសម្រាប់តំបន់​ដីសណ្ត​ទន្លេ Cuu​ Long។ ក្នុង​ជំនួបពិភាគ្សានេះ វៀតណាមមានបំណងទទួលបាន សំណើរនិងដំណោះស្រាយ​សហប្រតិបត្តិ​ការ​ច្រើន​ សំដៅលើកកំពស់ប្រកប ដោយប្រសិទ្ធិភាពការទប់ទល់ ​ជាមួយនឹងបម្រែបម្រួលអាកាសធាតុ និងការ អភិវឌ្ឍន៍​ដោយ​និរន្តភាពសម្រាប់តំ​បន់វាលសណ្តទន្លេ Cuu Long”។

​បញ្ចប់សម័យពិភាគ្សានេះ ភាគីទាំងបីបានចេញសេចក្តីថ្លែងការណ៍រួម រវាង​វៀតណាម ហូឡង់​និង​ធនាគា​ពិភព​លោក ស្តីពី​ការគាំទ្រនិងអំពាវនាវសហគមន៍​អន្តរជាតិរួមដៃជួយវៀតណាម ក្នុងការទប់ទល់នឹងបម្រែប​ម្រួល អាកាស​ធាតុ​នៅ​វាលសណ្តទន្លេ Cuu Long៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ