02/12/2015 09:51 GMT+7 Email Print Like 0

សហគមន៍អន្តរជាតិសន្យាគាំទ្រ ជួយ​ឧបត្ថម្ភ​វៀត​ណាម​ក្នុង​បុព្វហេតុ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​


សហគមន៍អន្តរជាតិសន្យាគាំទ្រ ជួយឧបត្ថម្ភវៀតណាមក្នុងបុព្វហេតុអភិវឌ្ឍន៍ប្រទេសជាតិ (VNP)

នាថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ​២០១៥​ ក្នុងឱកាសចូលរួមសន្និសីទ COP ២១ នាយក​រដ្ឋមន្រ្តីវៀតណាម​លោក Nguyen Tan Dung បាន​មានជំនួបសន្ទនាទ្វេភាគី ជា​មួយថ្នាក់ដឹកនាំនៃប្រទេសចំនួន២៤ រួមមានអង់គ្លេស អាល្លឺម៉ង់ ជប៉ុន កម្ពុជា ថៃ ជាដើម។ នៅជំនួបនេះ លោក Nguyen Tan Dung បានអះអាងនូវគោលនយោបាយមុន ក៏​ដូចជា​ក្រោយ​របស់វៀតណាម ក្នុងការជំរុញទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបតិ្ត​ការឲ្យ​កាន់តែ​ជាក់​ស្ដែង​និង​ប្រកប​ដោយ​ប្រសិទ្ធិភាព ជាមួយបណ្ដាប្រទេស។ នាយករដ្ឋមន្រ្តីលោក Nguyen Tan Dung ក៏បាន​ស្នើរ​ឲ្យបណ្ដាប្រទេស​បន្ត​ជួយ​ឧបត្ថម្ភវៀតណាម ឲ្យបាន​យូរអង្វែង​និងជាក់​ស្ដែង​ក្នុង​បុព្វហេតុ​កសាង​និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​នាពេល​ខាង​មុខ​។ ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសបានសន្យាបន្តគាំទ្រ ជួយឧបត្ថម្ភវៀតណាមក្នុងបុព្វ​ហេតុ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​និង​ទប់ទល់​ប្រសិទ្ធិភាព នឹងបំរ៉ែបំរួល​អាកាសធាតុ បរិស្ថាន ឆ្ពោះទៅការអនុវត្តន៍​ប្រកប​ដោយ​ជោគ​ជ័យ​គោល​ដៅ​​អភិវឌ្ឍន៍និរន្តរភាពដល់ឆ្នាំ២០៣០ របស់អ.ស.ប។ ថ្នាក់ដឹកនាំនៃបណ្ដាប្រទេស​ក៏បាន​សំដែង​ការគាំ​ទ្រចំពោះ​គោល​ជំហររបស់​វៀតណាម និងអាស៊ានក្នុងបញ្ហា​​សមុទ្រខាងកើតផងដែរ។​នៅខាង​ក្រៅជំនួប​សន្ទនា​ជាន់ខ្ពស់​ក្រោម​ប្រធាន​បទ “វៀតណាមរួមដៃជាមួយ​ដៃគូអន្តរជាតិទប់ទល់ នឹងបំរ៉ែបំរួលអាកាសធាតុនៅតំបន់ដីសណ្ដរទន្លេ Cuu Long” នារសៀលថ្ងៃទី៣០ខែ​វិច្ឆិកា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung បាន​ទទួល​ជួប​សន្ទនា​ជាមួយ​ប្រធានធនាគារពិភពលោក (WB) អគ្គនាយកនិងជាប្រធានមូលនិធិបរិស្ថានទូទាំងពិភពលោក និង​ប្រធាន​ស្ថាប័ន​សហប្រតិបតិ្ត​ការអន្តរជាតិកូរ៉េខាងត្បូង (KOICA)។ នៅជំនួបសន្ទនាជាមួយប្រធាន WB លោក Jim Yong Kim នាយករដ្ឋមន្រ្តីលោក Nguyen Tan Dung បានស្នើរឲ្យ WB បន្តរួម​ដំណើរ ជួយ​ឧបត្ថម្ភ​វៀត​ណាម​ក្នុង​ដំណាក់​កាល​អភិវឌ្ឍន៍ និងសមាហរណកម្មនា​ពេលខាងមុខ។ នៅជំនួបសន្ទនាជាមួយប្រធាន KOICA នាយក​រដ្ឋមន្រ្តី​លោក Nguyen Tan Dung បានស្នើរ KOICA បន្តជួយ​ឧបត្ថម្ភវៀត​ណាម​ក្នុងការ​អភិវឌ្ឍន៍​ហេដ្ឋ​រចនា​សម្ព័ន្ធ​និង​ទប់​ទល់នឹង​បំរ៉ែបំរួលអាកាសធាតុ ជាពិសេសគឺតំបន់ដីសណ្ដរទន្លេ Cuu Long នាពេលខាង​មុខ។ ប្រធាន KOICA បានសន្យាថា នឹងរួមវិភាគទានជាច្រើនថែមទៀតសំរាប់​វៀតណាម​ក្នុងការ​ទប់ទល់​នឹងបំ​រ៉ែបំរួល​អាកាស​ធាតុ​ ហើយ​ត្រៀមខ្លួនជាស្រេច​ជួយឧបត្ថម្ភវៀតណាម ក្នុងការត្រៀមរៀបចំគំរោងការណ៍អភិវឌ្ឍន៍​ទៀតផង។

នៅជំនួបសន្ទនាជាមួយលោកស្រី Naoko Ishii អគ្គនាយកនិងជាប្រធានមូលនិធិ​បរិស្ថានទូទាំងពិភពលោក នាយក​រដ្ឋមន្រ្តីលោក Nguyen Tan Dung បានស្នើរឲ្យ​មូលនិធិបរិស្ថានទូទាំងពិភព​លោក យកចិត្ត​ទុកដាក់​ជួយ​ឧបត្ថម្ភ​គំរោង​ការណ៍​នានា របស់វៀតណាមក្នុងវិស័យបរិស្ថានដើម្បីធានាការអនុវត្តន៍ប្រកបដោយ​ប្រសិទ្ធិភាព​នូវគោល​ដៅអភិវឌ្ឍន៍​ និងរបៀបវារៈ២០៣០ដើម្បីការ​អភិវដ្ឍន៍​ដោយនិរន្តរភាព​ដែលប្រទេស​នានា​ត្រូវ​អនុវត្តន៍​ចាប់ពី​ឆ្នាំ២០១៦៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ