16/12/2015 09:38 GMT+7 Email Print Like 0

សហគមន៍អន្តរជាតិព្រួយបារម្ភការដែលចិនកសាងកោះដោយខុសច្បាប់នៅសមុទ្រខាងកើត

សឹង្ហបុរីបានសម្តែងការព្រួយបារម្ភចំពោះសកម្មភាពកសាង កោះដោយខុសច្បាប់នៅប្រជុំកោះ Truong Sa នឹង​បង្កើន​ភាព​តានតឹងក្នុងតំបន់។ ប្រការនេះបានបកស្រាយនូវមូលហេតុដែលសឹង្ហបុរី “បើកភ្លើង​ខៀវ” សម្រាប់ អាមេរិក​ដាក់​ពង្រាយ​យន្តហោះ​សង្កេត P-8 Poseidon សំដៅបង្កើនសន្តិសុខ នៅ​សមុទ្រ​ខាង​កើត​នាពេល​ខាង​មុខ​។ យោង​តាមសារព័ត៌មានហិរញ្ញវត្ថុរបស់ អង់គ្លេសច្បាប់ចេញផ្សាយ នាថ្ងៃទី១៤ខែ​ធ្នូថា កាយ​វិការ​នេះ​របស់​អាមេរិក​គឺ សំដៅទប់ទល់ជាមួយ​នឹងវត្តមានយោធាកាន់តែ ​កើនឡើងពីមួយថ្ងៃ​ទៅមួយ ថ្ងៃ​របស់​ចិន​នៅ​សមុទ្រ​ខាង​កើត​។

​ក្នុងពេលជាមួយគ្នានោះ មជ្ឈដ្ឋានមន្ត្រីយោធាអាមេរិកនាថ្ងៃទី១៤ខែធ្នូឆ្នាំ២០១៥​ បាន​ឲ្យដឹងថា ពីឥឡូវនេះ​រហូត​ដល់​​ចុ​ង​ឆ្នាំ២០១៥ កងទ័ពជើង​ទឹកអាមេរិក​ប្រហែល ជានឹង​មិនអនុវត្តបន្ថែម​សកម្មភាពយាមល្បាត​ជំវិញ កោះ​សិប្ប​និម្មិត ដោយ​ចិន​កសាង​​ខុសច្បាប់​នៅសមុទ្រខាងកើតឡើយ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ