25/02/2016 09:50 GMT+7 Email Print Like 0

សហគមន៍អន្តរជាតិប្រឆាំងជំទាស់ការដែលចិនភាវូបនីយកម្មនៅសមុទ្រខាងកើត


សហគមន៍អន្តរជាតិប្រឆាំងជំទាស់ការដែលចិនភាវូបនីយកម្មនៅសមុទ្រខាងកើត (Image: VNA)

នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ កាសែតធំៗរបស់អាល្លឺម៉ង់បានរិះគន់យ៉ាងខ្លាំង​ក្លាការ​ដែល​ចិន​ធ្វើឲ្យ​ស្ថាន​ភាព​នៅ​សមុទ្រ​ខាង​កើត​តានតឹង​ឡើងៗក្នុងពេល​បញ្ជូន​យន្ត​ហោះចំបាំង​ទៅកាន់​កោះ Phu Lam ចំណុះប្រជុំកោះ Hoang Sa របស់​វៀត​ណាម។ កាសែត Frankfurter Allgemeine Zeitung (FAZ) បានចាត់ទុក ថា៖​រដ្ឋអំណាច​ប៉េកាំង​បាន​បណ្តាល​ឡើង​បញ្ហា​ថ្មី​ ក្នុងជំលោះអធិបតេយ្យភាពនៅ​សមុទ្រ​ខាង​កើត​តាម​រយៈ​ការ​បញ្ជូន​បណ្ដា​យន្ត​ហោះ​ចំបាំង​ទៅកាន់​កោះ Phu Lam។ កាសែតនេះបានរិះគន់ថា៖ ចិនទាមទាអធិបតេយ្យភាព ដោយឯកតោ​ភាគី​លើ ៩០% ផ្ទៃដី​នៅសមុទ្រខាង​កើត។ នាដើមសប្តាហ៍មុន បណ្ដារូបភាពពី​ផ្កាយ​រណបរបស់អាមេរិក បានសឲ្យ​ឃើញ​ថា៖ ចិន​អាច​កសាង​ខុស​ច្បាប់​លើ​ប្រជុំ កោះ Truong Sa ស្ថានីយ៍រ៉ាតា​វិទ្យុខ្ពស់​មួយ។ នាថ្ងៃដដែល កាសែត Die​ Zeit បាន​ដក​ស្រង​ប្រភព​ព័ត៌មាន របស់អាមេរិកបានឲ្យដឹងថា៖ ចិនបានបញ្ជូន​យន្តហោះ ចំបាំងទៅកាន់​កោះ Phu Lam ហើយ​ដាក់ពង្រាយ​កាំជ្រួច​មីស៊ីលនៅ​ទីនេះ។ កាសែតពោលខាងលើបានវាយតំលៃ​ថា៖ ទំនាក់​ទំនង​រវាង​អាមេរិក​និង​ចិន​កំពុងតាន​តឹងឡើងៗ ដោយសារមហិច្ឆតារបស់ប៉េកាំងនៅសមុទ្រខាងកើត។ ក្នុងតំបន់ប្រជុំ​កោះ Truong Sa របស់​វៀតណាម ចិនបានកសាងខុសច្បាប់​សំណង់​ជាច្រើន​ក្នុងនោះ​មាន​ស្ថានីយ៍​រ៉ាតា​វិទ្យុខ្ពស់​ដែល​ទើប​នឹង​ត្រូវ​បាន​សម្រេច នាដើមសប្តាហ៍មុន៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ