20/06/2015 10:01 GMT+7 Email Print Like 0

សហគមន៍រួមដៃជួយឧបត្ថម្ភជនញៀនគ្រឿងញៀន


ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោកVu Duc Dam​ថ្លែងមតិក្នុងពិធី (រូបថតៈ molisa.gov.vn)

នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ​២០១៥​ នៅទីក្រុងVinh Yen ខេត្ត Vinh Phuc ភាគ​ខាង​ជើង​វៀតណាម ក្រសួង​ការ​ងារ យុទ្ធជន​ពិការ​និងសង្គម​កិច្ច​វៀតណាម សហការ​ជាមួយគណៈកម្មាធិការ​ប្រជាជន​ខេត្ត Vinh Phuc បាន​រៀប​ចំ​ពិធី​មិទ្ទីង​ជួយ​ជ្រោមជ្រែង​ខែសកម្មភាព​បង្ការ​ប្រឆាំង​គ្រឿង​ញ្ញៀនឆ្នាំ​២០១៥ ដោយ​ប្រធាន​បទ “សហគមន៍​រួម​ដៃជួយឧ​បត្ថម្ភ​ជន​ញៀនគ្រឿង​ញៀន”។ ថ្លែង​មតិក្នុងពិធី ឧបនាយករដ្ឋមន្ត្រី​រដ្ឋាភិបាល​វៀតណាម លោក​Vu Duc Dam បាន​អំពាវ​នាវ​ឲ្យសហ​គមន៍​កុំរើស​អើង​ ចំពោះជនញៀនគ្រឿង​ញ្ញៀន ហើយ​ត្រូវជួយ​ឲ្យពួក​គាត់ សម្រប​ខ្លួន​ចូល​ក្នុង​សង្គម​និង​មាន​ជីវភាព​រស់នៅដូច​ជាជនធម្មតា​វិញ។ ចូលរួម​ក្នុង​ពិធី លោក  Christopher Batt ប្រធាន​ស្ថាប័ន​បង្ការ​ប្រឆាំង​គ្រឿង​ញឿន​និង ឧក្រិដ្ឋកម្ម​នៃអ.ស.បប្រ​ចាំនៅវៀតណាម បានឲ្យដឹង​ថា ស្ថាប័ន​នេះ នឹង​សហ ប្រតិបត្តិ​ការ​ដ៏ស្អិត​រមួត​ជាមួយ​វៀត​ណាម ​ក្នុង​ការកសាង​វិធីសាស្រ្ត​ព្យាបាល​ប្រកប​ដោយ​ប្រសិទ្ធិ​ភាព ​និងសមស្រប​នឹង​ច្បាប់​ដើម្បី​​​ដោះស្រាយ​រាល់បញ្ហា អំពី​គ្រឿងញ្ញៀន៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ