04/05/2016 12:56 GMT+7 Email Print Like 0

សហគមន៍ជនវៀតណាមនៅអាល្លឺម៉ង់រំលឹកខួបលើកទី៤១ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ


សហគមន៍ជនវៀតណាមនៅអាល្លឺម៉ង់រំលឹកខួបលើកទី៤១ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ
(រូបថតៈ Mạnh Hùng/Vietnam+)

រំលឹកខួបលើកទី៤១ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦នោះ សហគមន៍​​ជនវៀតណាមនៅតំបន់ជាច្រើនរបស់អាល្លឺម៉ង់បានរៀបចំកម្មភាពពោរពេញទៅដោយអត្ថន័យនៅ​ក្នុងឱកាសនេះ។ នាថ្ងៃទី៣០ ខែមេសា អតីតយុទ្ធជនវៀតណាមនៅរដ្ឋ Sachsen – Anhalt បានរៀបចំ ការជួបជុំសមមិត្តពិធីមិទ្ទីង និងមហាសន្និបាតអាណត្តិទី៤។ នៅក្នុងពិធីនេះ តាងនាមស្ថានទូតវៀតណាមប្រចាំនៅអាល្លឺម៉ង់ វរសេនីយ៍ត្រី Trinh Quoc Viet អនុព័ន្ធយោធាបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់អតីតយុទ្ធជនវៀតណាមនៅអាល្លឺម៉ង់និយាយរួមនិងរដ្ឋ Sachen – Anhalt និយាយដោយឡែក។ លោកមានបំណងថា នាពេលខាងមុខ សមាគមនឹងបន្តការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ឆ្លើយ តបទៅនឹងបំណងប្រាថ្នារបស់សមាជិកនានា និងបន្តជាគ្រឹះស្ថានដ៏រឹងមាំក្នុងការ កសាងសហគមន៍ជនវៀតណាមនៅអាល្លឺម៉ង់ឲ្យកាន់តែសាមគ្គីឆ្ពោះទៅការធ្វើ សមាហរណកម្មអន្តជាតិនិងកាន់តែរីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃ៕

តាម VOV5 -វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ