នៅសហព័ន្ធរុស្ស៊ី នាយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ អគ្គស្ថានកុងស៊ុលវៀតណាមបានសហការជាមួយសមាគមន៍ជនវៀតណាមនៅទីក្រុង Ekaterinburg រៀបចំពិធីជប់លៀងលាដាច់ឆ្នាំនិងស្វាគមន៍ឆ្នាំថ្មីប្រពៃណីប្រកបដោយភាពកក់ក្ដៅ។

មុខទំនិញប្រពៃណីដើម្បីបម្រើអាណិកជនវៀតណាមនៅឆែកក្នុងបុណ្យ Tet (រូបថត៖ VOV)
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី២០១៨ បណ្ឌិត Nguyen Duy Nhien ប្រធានមជ្ឈឹមសមាគមន៍ជនវៀតណាមនៅសាធារណៈរដ្ឋឆែកឲ្យដឹងថាសមាគមន៍បានត្រៀមរៀបចំយ៉ាងសកម្ម ដើម្បីរួមជាមួយសហគមន៍អាណិកជន វៀតណាមនៅឆែកទទួលបុណ្យ Tet ២០១៨ ប្រកបដោយភាពកក់ក្ដៅ មានលក្ខណៈសមាហរណកម្មខ្ពស់ ព្រមទាំងឧទ្ទេសនាមវប្បធម៌ប្រពៃណីជាមួយ ប្រជាជននៃប្រទេសសាម៉ី។ បណ្ឌិត Nguyen Duy Nhien ឲ្យដឹងថា៖
“ដើម្បីមានបុណ្យចូលឆ្នាំថ្មីប្រពៃណីជាពិតប្រាកដគឺយើងខ្ញុំបានត្រៀមរៀបចំយ៉ាងហ្មត់ចត់ទាំងខាងម្ហូបអាហារផង និងខាងវប្បធម៌វៀតណាមផង។ មានម្ហូបអាហារប្រពៃណីក្នុងបុណ្យ Tet ដូចជា នំអន្សម សាច់និងស្ករគ្រាប់ ផ្លែ ឈើគ្រប់ប្រភេទដូចនៅវៀតណាមដែរ។ រូបភាពជានិមិត្តរូបរបស់វៀតណាមដូចជាបឹង Hoan Kiem ផ្សារ Ben Thanh សុទ្ធតែត្រូវបានបង្កបង្កើតឡើងវិញនៅទីនេះ។ យើងខ្ញុំក៏យកចិត្តទុកដាក់ដល់ទំនៀមទំលាប់ដ៏ល្អប្រសើររបស់ជនវៀតណាមផងដែរ ដូចជាជូនអាំងប៉ោវចំពោះកុមារ ជនចាស់ជរានិងការជូនពរបុណ្យ Tet ប្រកប ដោយភាពល្អប្រសើរចំពោះមនុស្សគ្រប់រូប”។
នៅសហព័ន្ធរុស្ស៊ី នាយប់ថ្ងៃទី១១ ខែកុម្ភៈ អគ្គស្ថានកុងស៊ុលវៀតណាមបានសហការជាមួយសមាគមន៍ជនវៀតណាម នៅទីក្រុង Ekaterinburg រៀបចំពិធីជប់លៀងលាដាច់ឆ្នាំនិងស្វាគមន៍ឆ្នាំថ្មីប្រពៃណីប្រកបដោយភាពកក់ក្ដៅ។
នាយប់ថ្ងៃដដែល ស្ថានទូតវៀតណាមប្រចាំឥណ្ឌាក៏បានរៀបចំពិធីទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីចំពោះសហគមន៍ជនវៀតណាមដែលកំពុងរស់នៅ ធ្វើ ការនិងសិក្សារៀនសូត្រនៅទីនេះ។
នាយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ សហគមន៍អាណិកជនវៀតណាមនៅទីក្រុងបាំងកកបានសហការជាមួយស្ថានទូតវៀតណាមរៀបចំជំនួបប្រាស្រ័យទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី។ ចូលរួមជំនួបនេះមានអាណិកជនវៀតណាមជាង ៦០០ រូប។ ថ្លែងមតិនៅទីនេះ ជំនួសមុខឲ្យស្ថានទូតវៀតណាមប្រចាំថៃ ឯកអគ្គរដ្ឋទូត Nguyen Hai Bang បានថ្លែងសេចក្ដីជូនពរឆ្នាំថ្មីប្រកបដោយភាពល្អប្រសើរបំផុតចំពោះអាណិកជនវៀតណាមទាំងមូលនៅថៃ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម