12/02/2018 10:22 GMT+7 Email Print Like 0

សហគមន៍ជនវៀតណាមនៅឯបរទេសសម្បាយរីករាយទទួលនិទាឃរដូវថ្មី

នៅពេលដែលនិទាឃរដូវមកដល់ម្តងៗ ប្រជាជនវៀតណាមលើទូទាំងពិភពលោក ក៏តែងតែអាឡោះអាល័យដល់ស្រុក​កំណើត គ្រួសារ សាច់ញាត្តិ ជាពិសេសគឺទិវាចូល ឆ្នាំថ្មីប្រពៃណីវៀតណាមតែម្តង។

សកម្មភាពទទួលបុណ្យចូលឆ្នាំប្រពៃណីវៀតណាមនៅអាមេរិក

ក៏ដូចជាប្រទេសដទៃ នៅអាមេរិក កន្លែងដែលមាន សហគមន៍ជនវៀតណាមច្រើនបំផុតនោះ ប្រជាជន​វៀត​ណាម​តែងតែឆ្ពោះទៅមាតុ ប្រទេស ដោយភ្ជាប់ជាមួយបំណងប្រាថ្នាល្អបំផុត។ ទោះបីជាឃ្លាតឆ្ងាយពីស្រុកកំណើត  ប៉ុន្តែជនវៀតណាមនៅអាមេរិកជានិច្ជកាលចង់រក្សាលក្ខណៈវប្បធម៌ ប្រពៃណីសម្រាប់មរតកឲ្យជំនាន់កូន​ចៅក្រោយៗ។ ហើយឆ្នាំណាក៏ដូចឆ្នាំណាដែរ អ្នកស្រី Phung Thi Tuyet តែងតែត្រៀមរៀបចំទីស្ការៈសែនជីដូនជីតា និងត្រៀមខ្ពុកម្ហូបសែន។ ពេលទៅ ដល់អាមេរិក អ្នកស្រីនៅរក្សាដដែលនូវទំនៀមទម្លាប់នេះ។ អ្នកស្រី Phung Thi Tuyet បានចែករំលែកថា៖

“ការត្រៀមរៀបចំទីស្ការៈសែនជីដូនជីតាក្នុងប៉ុន្មានថ្ងៃចូលឆ្នាំថ្មីប្រពៃណីវៀតណាមនោះ គឺទីមួយ នាងខ្ញុំចង់ឲ្យកូន​ត្រូវយល់ថាត្រូវដឹងគុណចំពោះជីដូនជីតា។ ហើយការត្រៀមរៀបចំនេះ ក៏ជាការបូងសួងសូមសេចក្តីសុខចម្រូង​ចម្រើនមកជាមួយ មនុស្សគ្រប់រូបក្នុងក្រុមគ្រួសារ។ ហេតុដូច្នេះ ការងារត្រៀមរៀបចំទីស្ការៈមានលក្ខណៈ សំ​ខាន់ណាស់”។

ក្នុងឱកាសនិទាឃរដូវឆ្នាំច សំរឹទស័ក ២០១៨ ស្ថានទូតវៀតណាមប្រចាំ នៅតង់ហ្សានី ទើបនឹងបានរៀប​ចំ​ពីធី​ជួប​សំណេះសំណាលអំណរនិទាឃរដូវ ២០១៨ ដោយមានការចូលរួមរបស់មន្ត្រីស្ថានទូតទាំងអស់ សហគ្រាស​និង​សហគមន៍​ជនវៀតណាមដែលកំពុងរស់នៅនឹងធ្វើការនៅតង់ហ្សានីផងដែរ។ អញ្ជើញថ្លែងមតិក្នុងពិធី  ឯកអគ្គរដ្ឋទូត​វៀតណាមប្រចាំនៅតង់ហ្សានីលោក Nguyen Kim Doanh មានបំណងចង់ឲ្យសហគមន៍ជនវៀតណាមនៅ​ទីនេះ សាមគ្គីគ្នា ជួយគ្នាទៅវិញទៅមក រក្សាអត្ត សញ្ញាណជាតិ និងបន្តជាស្ពាន បង្កើនទំនាក់ទំនងមិត្តភាព​ និងកិច្ចសហប្រតិបត្តិការវៀតណាម - តង់ហ្សានីនាពេលខាងមុខ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ