សហគមន៍ជនវៀតណាមនៅឯបរទេសរៀបចំសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទិវាបុ៧ណ្យឯករាជ្យជាតិយ៉ាងផុលផុស
សហគមន៍ជនវៀតណាមនៅឯបរទេសរៀបចំសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទិវាបុ៧ណ្យឯករាជ្យជាតិ
នាថ្ងៃដដែលស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ក៏បានរៀបចំពិធី ជប់លៀង។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Thach Du បានអះអាងថា៖ វៀតណាមអនុវត្តគោលមាគា៍កិច្ចការបរទេសឯករាជ្យម្ចាសការ កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ ត្រៀមខ្លួនជាស្រេចជាមិត្ត ជាដៃគូទំនុកទុកចិត្ត និងជាសមាជិកមានការទទួលខុសត្រូវ ក្នុងសហគមន៍អន្តរជាតិ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ នៅប្រទេសជាច្រើនលើពិភពលោក សហគមន៍ជនវៀតណាម បានរៀបចំសកម្ម ភាពជាច្រើនយ៉ាងផុលផុស ដើម្បីអបអរសាទរទិវារំលឹកខួបអនុស្សាវរីយ៍លើកទិ៧២ ទិវាខែសីហា និងបុណ្យជាតិ (ថ្ងៃទី២ ខែកញ្ញា)។ ថ្លែងមតិនៅក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍ ថ្ងៃទី១ខែកញ្ញា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន លោក Nguyen Quoc Cuong បានរំលឹកឡើងវិញនូវកំណាត់ផ្លូវ ៧២ឆ្នាំដ៏ភ្លឺស្វាងរបស់ប្រជាជាតិវៀត ណាម និងសង្កត់ធ្ងន់ថា៖ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ ជារបត់សំខាន់ ក្នុងប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំកសាងនិងការពារប្រទេស។ លោកក៏បានអះអាងថា៖ ក្នុងរយៈពេល៧២ឆ្នាំកន្លងទៅ វៀតណាមបានមានជំហានផ្លាស់ប្តូរថ្មីជាច្រើនយ៉ាងខ្លាំងក្លា។ ឯកអគ្គរដ្ឋទូតបានវាយតំលៃខ្ពស់ទំនាក់ទំនង រវាងវៀតណាម-ជប៉ុន កំពុងស្ថិតនៅក្នុងដំណាក់កាលល្អប្រសើរបំផុតពីមុនមក និងមានគោលបំណងថា៖ប្រទេសទាំងពីរបន្តជំរុញការអភិវឌ្ឍន៍ទំនាក់ទំនងនេះ ថែមទៀត ដើម្បីសន្តិភាព ស្ថិរភាព និងភាពសម្បូររុងរឿង របស់ប្រទេសទាំងពីរ តំបន់និងពិភពលោក។
នាថ្ងៃដដែលស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ក៏បានរៀបចំពិធីជប់លៀង។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Thach Du បានអះអាងថា៖ វៀតណាមអនុវត្តគោលមាគា៍កិច្ចការបរទេសឯករាជ្យម្ចាសការ កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ ត្រៀមខ្លួនជាស្រេចជាមិត្ត ជាដៃគូទំនុកទុកចិត្ត និងជាសមាជិកមានការ ទទួលខុសត្រូវ ក្នុងសហគមន៍អន្តរជាតិ។
នៅសាធារណះរដ្ឋឆែក ស្ថានទូតវៀតនាមបានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី៧២ទិវាបុណ្យឯករាជ្យជាតិដ៏មហោឡារឹក។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឆែក លោក Ho Minh Tuan បានអះអាងថា៖
“ ប្រទេសទាំងពីរជានិច្ចកាលផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ បើកចេញយថាទស្សន៍សហប្រតិបត្តិការថ្មីជាច្រើនរវាងប្រទេសទាំងពីរ ពិសេសគឺក្នុងវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ពលករ អប់រំនិងបណ្ដុះបណ្ដាល។ ទំហំពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសទាំងពីរ ត្រូវបានកើនឡើងជាបន្តបន្ទាប់ និងអាចទទួលបានកំរិតមួយពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៧នេះ។”
អញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍ ទិវាបដិវត្តន៍ខែសីហា និងបុណ្យឯករាជ្យជាតិថ្ងៃទី២ខែកញ្ញា នៅអាហ្សង់ទិន នាយប់ថ្ងៃទី១កញ្ញា បណ្ដាមន្ត្រី អ្នកជំនាញការ និងមិត្តភក្តិអន្តរជាតិ បានអបអរសាទរប្រជាជនវៀតណាម និងសម្ដែងជំនឿជាក់ថា ទមនាក់ទំនង រវាងប្រទេសទាំងពីរនឹងកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម