11/02/2016 10:30 GMT+7 Email Print Like 0

សហគមន៍ជនវៀតណាមនៅឯបរទេសទទួលបុណ្យតេតឆ្នាំវកអដ្ឋស័ក


សមាគមន៍ជនវៀតណាមនៅទីក្រុង Kiev ទទួលបុណ្យតេតប្រពៃណី

នាយប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ​២០១៦ (ថ្ងៃទី១ បុណ្យតេតឆ្នាំវកអដ្ឋស័ក២០១៦) សមា​គមន៍​ជន​វៀត​ណាម​នៅ​ទី​ក្រុង​ Kiev របស់​អ៊ុយក្រែនបានរៀបចំជំនួបសំណេះសំ​ណាល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណី​ឆ្នាំវក​អដ្ឋស័ក​២០១៦​។ នៅទីនេះ ឯក​អគ្គរដ្ឋទូតវៀតណាមប្រចាំនៅ​អ៊ុយ​ក្រែន​ និង Moldova លោក Nguyen Minh Tri បាន​លើក​សរសើរនូវស្មារតី​សាមគ្គីភាព ជានិច្ចកាល​ឆ្ពោះទៅ ប្រ​ទេសជាតិរបស់ជន​រួមជាតិ​វៀត​ណាម​នៅ​ទី​នេះ ហើយ​រក្សាបាននូវ​អត្ត​សញ្ញាណវប្បធម៌​ជាតិ។ លោក​ឯកអគ្គរដ្ឋទូតបានផ្ញើរការ​ជូនពរ​បុណ្យតេត ដ៏ល្អ​ប្រសើរ​ដល់​ជន​រួមជាតិ​វៀត​ណាម​ ទាំងមូលដោយសង្ឃឹម​ថា ស្ថានការណ៍ នៅអ៊ុយ​ក្រែននឹ​ង​កាន់​តែស្ថិរភាព​ក្នុង​ឆ្នាំ​ថ្មី​បង្ក​លក្ខណៈងាយ​ស្រួលសំរាប់​បងប្អូន​រស់នៅនិង​ធ្វើការ​។ ក៏ក្នុងឱកាសបុណ្យតេត​ប្រពៃណីនេះ​ដែរ អគ្គស្ថាន​កុងស៊ុល​វៀតណាម ប្រចាំនៅ​ទីក្រុង Perth របស់​អូស្ត្រាលី​បាន​រៀប​ចំជំនួប​សំណេះសំ​ណាល​សំរាប់​ជន​រួម​ជាតិ​និស្សិត​វៀតណាម ដែលកំពុងរស់នៅ និងសិក្សារៀនសូត្រនៅរដ្ឋអូស្ត្រាលី​ខាងលិច៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ