08/02/2018 10:27 GMT+7 Email Print Like 0

សហគមន៍ជនវៀតណាមនៅឯកបរទេសអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ឆ្នាំចសំរឹទ្ធស័ក ២០១៨

នាយប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថានទូតវៀតណាមប្រចាំ នៅកម្ពុជា បានរៀបចំពិធីជប់លៀងអំណរនិទាឃរដូវឆ្នាំច សំរឹទ្ធស័ក ២០១៨។

ទិដ្ឋភាពនៃពិធី

អញ្ជើញថ្លែងមតិក្នុងពិធី ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh បានរំលឹកឡើងវិញ នូវ​សមិទ្ធិសំខាន់ៗ ដែលវៀតណាមទទួលបានក្នុងឆ្នាំ ២០១៧កន្លងទៅ ក៏ដូចជាការរីកចំរើនគួរឲ្យកត់សម្គាល់នៃ​ទំ​​នាក់ទំនងរវាងវៀតណាមជាមួយកម្ពុជា។ សម្រាប់ សហគមន៍ជនវៀតណាមនៅកម្ពុជា ឯកអគ្គរដ្ឋទូត លោក Vu Quang Minh បានគូសបញ្ជាក់ថា អាណិកជនវៀតណាមនៅកម្ពុជាជាសហគមន៍មួយ មានប្រពៃណីបដិវត្តន៍និង​មានការរួមវិភាគទានជាច្រើន ក្នុងការតស៊ូប្រយុទ្ធដ៏អង់អាចក្លាហានចំនួនពីរលើករបស់ប្រទេសជាតិក៏ដូចជាចំណងសាមគ្គីភាព មិត្តភាព រវាងប្រទេសទាំងពីរផងដែរ។

 រួមជាមួយគ្នានោះ នាយប់ថ្ងៃទី៥កុម្ភៈ នៅមហាវិទ្យាល័យ West of England (UWE)  ស្ថិតក្នុងទីក្រុង Bristol បានប្រព្រឹត្តទៅកម្មវិធីអំណរនិទាឃរដូវឆ្នាំច សំរឹទ្ធស័ក ២០១៨។ ព្រឹត្តិការណ៍នេះបានជួយឲ្យមិត្តភក្តិអន្តរជាតិនៅ Bristol មានចំណាប់អារម្មណ៍យ៉ាងល្អប្រសើអំពីទឹកដី និងមនុស្សវៀតណាមរួសរាយរាក់ទាក់៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ