17/05/2018 09:26 GMT+7 Email Print Like 0

សហគមន៍ជនវៀតណាមនៅអូស្ត្រាលីរំលឹកលើកទី៣០នៃព្រឹត្តិការណ៍ Gac Ma


 លោកស្រី Truong My Hoa អញ្ជើញប្រគល់ប័ណ្ណទទួលស្គាល់សមូងភាពក្លឹប "ដើម្បី Hoang Sa - Truong Sa ជាទីស្រឡាញ់" សម្រាប់សមាគមអាជីវករវៀតណាមនៅអូស្ត្រាលី (រូបថតៈ Khánh Linh/Vietnam+)

នាយប់ថ្ងៃទី១៤ ខែឧសភា ​ឆ្នាំ​២០១៨ នៅទីក្រុង Me​lbourne រដ្ឋ Victori​a បានប្រព្រឹត្ត​ទៅការជួប​សំណេះ​សំណាល​ រវាងសមាជិក​ក្លឹប“ដើម្បី Hoan​g Sa – Truong Sa ជាទី​ស្រឡាញ់​” ជាមួយ​សហគមន៍ជនវៀ​តណាម​នៅ Melbourne​ សំដៅរំលឹកលើក​ទី៣០ព្រឹត្តិការណ៍ Gac Ma​ ដោយ​សមាគម​អាជីវក​រវៀត​ណាម​នៅ​អូស្ត្រាលី​រៀប​ចំឡើង​។
 
អញ្ជើញ​ថ្លែងមតិក្នុងជំនួបនេះ ​លោក Tran Ba Phuc ប្រធា​នសមាគម​អាជីវក​រវៀត​ណាម​ប្រចាំ​នៅអូស្ត្រាលី​បាន​ឲ្យ​ដឹង​​ថា​ សហគមន៍ជនវៀតណា​មនៅ​ ឯកបរទេសគឺមាន​ការ​យកចិត្ត​ទុ​ក​ដាក់​យ៉ាងខ្លាំង​លើបញ្ហាកោះ​សមុទ្រ​និង​​អធិបតេយ្យភាព​ដែន​ដីដ៏ពិសិដ្ឋ​របស់​មាតុ​ប្រទេស​។

លោកបាន​ចាត់ទុក​ថា ប្រជាជន យុទ្ធ​ជន ដែលកំពុង​រស់នៅនិង​បំពាញភារ​កិច្ចនៅកោះ​សមុទ្រឆ្ងាយ​ដាច់​ស្រយាល​នោះ តា​មពិតទៅគេមានសិទ្ធិជ្រើសរើសក​ន្លែងល្អ មានសុវត្ថភាពដូ​ចទី​ក្រុង ធ្វើជាក​ន្លែងរស់​នៅរបស់​ខ្លួន ប៉ុន្តែគេបាន​ជ្រើសរើសកោះសមុទ្រ​គឺដើម្បីអះអាង​នូវអធិបតេយ្យ​ភាព​កោះសមុទ្រ​របស់ខ្លួន​ផងដែរ​។ តាម​នោះ​លោកសន្យានិងអំពាវនាវឲ្យសហគ​ម ន៍ជនវៀតណាមនៅអូស្ត្រា​លីក៏​ដូច​ជានៅគ្រប់​ទិស ទីទូទាំង​ពិភពលោក​ រួមដៃជាមួយប្រជាជ​ន ក្នុងប្រទេសដើម្បីក្លាយទៅជាសម​រភូមិ​ខាងក្រោយ​យ៉ាង​រឹងមាំ ឲ្យប្រជា​ជន​ និង​យុទ្ធជន​កំពុង បំពេញ​ភារកិច្ចការពារកោះស​មុទ្រស្រុកកំណើតនឹងន​រចិត្តជានិច្ច​៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ