27/01/2017 09:24 GMT+7 Email Print Like 0

សហគមន៍ជនវៀតណាមនៅអាល្លឺម៉ង់សប្បាយរីករាយទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី


ឈុតសំដែងច្រៀង quan ho នៅក្នុងកម្មវិធីនេះ (រូបថត៖VOV)

ស្ថានទូតវៀតណាមប្រចាំនៅអាល្លឺម៉ង់ បានសហការជាមួយសហគមន៍​ជន​វៀត​ណាម​នៅទី​នេះ រៀបចំកម្ម​វិធីទទួលស្វាគមន៍​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ នៅ​រដ្ឋធានី​ប៊ែក​ឡាំង​ដោយ​មាន​ការ​ចូល​រួម របស់​ឯក​អគ្គរដ្ឋ​ទូត​វៀត​ណាម​ប្រចាំ​នៅ​អាល្លឺម៉ង់ ប្រធានសមាគមន៍​មិត្តភាពអាល្លឺម៉ង់-វៀតណាម និង ប្រជា​ជន​វៀត​ណាម​ជាច្រើន​កុះករ ដែលកំពុង​រស់នៅ​រៀន​សូត្រ​និង​ធ្វើការ​នៅ​អាល្លឺម៉ង់។ អញ្ជើញ​ថ្លែង​មតិ​នៅទី​នេះ ឯកអគ្គរដ្ឋទូត Doan Xuan Hung បាន​សង្កត់ធ្ងន់​ទៅលើការ​រួម​វិភាគទាន របស់សហគមន៍ជនវៀតណាម នៅអាល្លឺម៉ង់ ដោយ​រួមចំណែក​ក្នុង​សមិទ្ធិ​រួមនៃ​ប្រជាជាតិ​ទាំងមូល ក៏ដូចជារួម​ចំណែក​អភិវឌ្ឍន៍​ទំនាក់​ទំនង​សហប្រតិបតិ្តការ លើ​ច្រើនជ្រុងជ្រោយរ​វាងវៀតណាម និងអាល្លឺម៉ង់​ផងដែរ៕
 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ