21/10/2016 10:04 GMT+7 Email Print Like 0

សហគមន៍ជនវៀតណាមនៅម៉ាឡេស៊ីនិងឆែកឆ្ពោះទៅជនរួមជាតិភាគកណ្ដាល វៀតណាម


(រូបថត៖VOV)

ស្ថាប័នវៀតណាមប្រចាំ​នៅម៉ាឡេស៊ី នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ បាន​រៀបចំ​ពិធី​បំផុស​ការ​រៃអង្គាស​ប្រាក់​ជួយ​ឧបត្ថម្ភ​ជន​រួមជាតិ​ នៅខេត្ត Ha Tinh និង​ខេត្ត Quang Binh ភាគកណ្ដាល​វៀត​ណាម ដែល​ត្រូវ​រង​ការ​ខូច​ខាត​ដោយ​គ្រោះទឹក​​ជំនន់។ នៅទីនេះ ឯកអគ្គរដ្ឋទូតលោក​ Pham Cao Phong បានអំពាវនាវ​ឲ្យកម្មាភិបាល​បុគ្គលិក​នៃស្ថាន​ទូត មជ្ឈដ្ឋាន​អាជីវករនិង​សហគមន៍​ជនវៀតណាម នៅម៉ាឡេស៊ី​ចូលរួម​រៃអង្គាស ជួយឧបត្ថម្ភ​ជន​រួមជាតិ​នៅតំបន់រង​គ្រោះធម្មជាតិ​ជំនះ​ពុះពារ​​លើការ​ខូចខាត ស្ដារស្ថិរភាពក្នុងជីវភាពរ​ស់​នៅនិង​ផលិតកម្ម។

នាថ្ងៃ​ដដែល នៅ​រដ្ឋធានី Praha សាធារណៈ​រដ្ឋឆែក​បានប្រព្រឹត្ត​ទៅកម្ម​វិធីដូរ​តន្រ្តី ក្នុង​ឱកាស​រំលឹក​ខួប​ទិវានារី​វៀតណាម​ (ថ្ងៃទី២០ ខែតុលា)និង​រៃអង្គាសប្រាក់ជួយ​ឧបត្ថម្ភ​តំបន់ភាគ​កណ្ដាល​វៀតណាម​ផងដែរ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ