01/10/2017 13:33 GMT+7 Email Print Like 0

សហការអភិវឌ្ឍន៍ទេសចរណ៍រវាងហាណូយជាមួយដូហា(កាតា)

នៅក្នុងជំនួបធ្វើការជាមួយក្រុមហ៊ុនអាកាសចរណ៍ Qatar Airway ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទេសចរណ៍​​ នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧នោះ មន្ទីរទេសចរណ៍ហាណូយបាន ស្នើឲ្យ Qatar Airway រួមសហការពន្លឿនទេសចរណ៍រវាងភាគីទាំងពីរ រួមទាំងពន្លឿនទីផ្សារនិងពន្លឿនតាមទីកន្លែង ដើម្បីអាចនាំមកនូវប្រសិទ្ធភាពនៃការផ្សព្វផ្សាយ ទេសចរណ៍ឲ្យបានល្អបំផុត។ 

លោក Tran Duc Hai នាយកមន្ទីទេសចរណ៍ហា ណូយបានឲ្យដឹងថា មន្ទីទេសចរណ៍ហាណូយ ត្រៀមជាស្រេចជួយឧបត្ថម្ភការផ្សព្វផ្សាយនិងបង្កលក្ខណៈងាយស្រួលឲ្យក្រុមហ៊ុនអាកាសចរណ៍ Qatar Airway ធ្វើ សកម្មភាព​នៅវៀតណាម។ យោងតាមលោកស្រី Jeanie Jin នាយិការនៃការិយាល័យតំណាងក្រុមហ៊ុនអាកាសចរណ៍ Qatar Airway ប្រចាំទីក្រុងហាណូយថា ការ បើកជើងហោះហើរត្រង់ពីហាណូយ-ដូហានឹងបង្កលក្ខណៈងាយស្រួលជាងសម្រាប់ភ្ញៀវទេសចរនៃប្រទេសទាំងពីរស្វែងយល់គ្នាទៅវិញទៅមក ក៏ដូចជាជម្រុញផ្នែកទេស ចរណ៍របស់ភាគីទាំងពីរផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ