26/03/2015 11:30 GMT+7 Email Print Like 0

សហការលាតត្រដាងអនុវត្តន៍បណ្ដាសកម្មភាពនៅខ្សែព្រំដែនភាគនិរតី

នាថ្ងៃទី២៥​ខែមិនាឆ្នាំ២០១៥ នៅខេត្ត Can Tho ភាគខាងត្បូងវៀតណាម គណៈ​កម្មាធិការ​ទទួលបន្ទុកតំបន់ Nam Bo ខាង​លិច និងបញ្ជាការដ្ឋានកងទ័ពការពារ​ព្រំដែន បានរៀបចំពិធី​ចុះហត្ថលេខាលើកម្មវិធីសហការ ស្ដីពី ការ​​បង្កើនការបញ្ជា​ណែនាំ និងលាតត្រដាងអនុវត្តន៍​សកម្មភាពនានា នៅខ្សែព្រំដែនកោះសមុទ្រនៅ​តំបន់ Nam Bo ខាងលិច ក្នុងដំណាក់​កាល ២០១៥-២០២០។ តាមនោះ គណៈកម្មា​ធិការទទួលបន្ទុកតំបន់ Nam Bo ខាង​លិច​និងបញ្ជា​ការដ្ឋានកងទ័ពការពារព្រំដែន នឹងសហការអនុវត្តន៍ខ្លឹមសារនានា​ដូចជា ផ្លាស់​ប្ដូរ​ព័ត៌មាន​​ស្ដីពី​កា​រងា​រគ្រប់គ្រង​ និងការពា​រអធិបតេយ្យភាពព្រំដែនជាតិ បញ្ជា​ណែនាំការ​កសាង​គ្រប់គ្រង ការ​ពារ​​អធិប​តេយ្យ​ភាព​ដែន​ដី សន្តិសុខព្រំដែនជាតិ​ការងារកិច្ចការបរទេសព្រំដែន និង​កិច្ច​​ការ​បរ​ទេស​ប្រជាជន​ជាដើម៕ 

​តាមVOV5-វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ