15/09/2016 10:55 GMT+7 Email Print Like 0

សម្លម្ជូរសាច់មាន់និងស្លឹកថ្នឹង

សម្លម្ជូរសាច់មាន់និងស្លឹកថ្នឹងមានរសជាតិជូរ ផ្អែម ឈ្ងុយឆ្ងាញ់និងសម្បូរជាតិកាល់ស្យូម ដែលជាប្រភេទម្ហូបអាហារប្រពៃណីរបស់ប្រជាជនរស់នៅភាគកណ្តាលនៃប្រទេសវៀតណាម។

ស្លឹក​ថ្នឹង​ (គេ​ក៏ហៅថាវល្លិថ្នឹង) ​ចំណុះ​អំបូរ​ដើម​វល្លិ​ លូត​លាស់​តាម​​ធម្មជាតិនិង​រីក​ចំរើន​យ៉ាង​សម្បូរ​ក្នុង​ព្រៃ មាន​រសជាតិ​ជូរនិងភាពត្រជាក់ យើង​ប្រើ​ស្លឹកនេះដូច​គ្រឿង​ផ្សំមួយ​ប្រភេទ​​ក្នុង​ការ​ដាំ​សម្ល។ យើងក៏អាច​ប្រើ​ស្លឹក​ថ្នឹង​​ដូចជា​គ្រឿង​ទេស​ក្នុង​កម្មវិធី​​កែច្នៃ​ប្រភេទ​ម្ហូប​អាហារដ៏​ឈ្ងុយឆ្ងាញ់​មួយ​ចំនួន​៖ ដាំ​ស្លមជាមួយ​សាច់​មាន់​ឬជាមួយ​ត្រី​សមុទ្រ​ស្រស់ជាដើម ប៉ុន្តែ​យើងអាច​និយាយ​ថា ​សម្ល​​សាច់មាន់​​ស្លឹក​ថ្នឹង​គឺ​ជា​មុខ​ម្ហូប​ឈ្ងុយ​ឆ្ងាញ់​បំផុត។

​មិនមែនអ្នក​ណាៗក៏អាចចម្អិត​​​មុខ​ម្ហូប​នេះ​ឲ្យមានរស់ជាតិឈ្ងុយ​ឆ្ងាញ់បាន​ទេ។ នៅ​ពេល​​ស្លសម្ល​សាច់មាន់​ស្លឹក​ថ្នឹង យើង​ត្រូវ​ជ្រើស​រើស​​​មាន់​ដែល​​​លែង​ក្នុង​ចំការឬ​មាន់​ព្រៃ ពី​ព្រោះ​​ដាំស្លជាមួយសាច់​មាន់​នេះ​ សម្លនឹង​មានឈ្ងុយ​ឆ្ងាញ់​ជាង។ ជ្រើសរើសស្លឹក​ថ្នឹង​​ខ្ចី​ ​បើសិន​ជា​យើង​យក​ស្លឹក​ចាស់​ សម្ល​​នឹង​មាន​រសជាតិចត់​និង​មិន​ឈ្ងុយ​ឆ្ងាញ់​ទេ។


ស្លឹកថ្នឹង (គេអាចហៅថាវល្លិថ្នឹង)ចំណុះអំបូរដើមវល្លីរុក្ខជាតិ លូតលាស់តាមធម្មជាតិនិងរីកចំរើនយ៉ាងសម្បូរក្នុងព្រៃស្ថិតក្នុងភាគកណ្តាល

ស្លឹកថ្នឹង (គេអាចហៅថាវល្លិថ្នឹង)ចំណុះអំបូរដើមវល្លីរុក្ខជាតិ លូតលាស់តាមធម្មជាតិនិងរីកចំរើនយ៉ាងសម្បូរក្នុងព្រៃស្ថិតក្នុងភាគកណ្តាល

គួរតែជ្រើសរើសយកតែស្លឹកថ្នឹងខ្ចី ពីព្រោះស្លឹកចាស់ពេកនឹងមានរសជាតិចត់និងមិនត្រូវមាត់ទេ

សម្លសាច់មាន់និងស្លឹកថ្នឹងអាចដាក់បន្ថែមត្រយូងចេក

សម្លសាច់មាន់និងស្លឹកថ្នឹងឈ្ងុយឆ្ងាញ់បំផុតនៅពេលពិសាជាមួយបាយ ក្រៅពីនេះអាចពិសាជាមួយមីឬនំបញ្ចុក

គួរ​ឲ្យ​កត់​សម្គាល់​នៅ​ពេល​ដាំ​ស្ល​គឺ​​ត្រូវឈ្លី​ស្លឹក​ថ្នឹងឲ្យហ្មត់​បន្តិច ​មុន​ពេល​យក​ទៅ​ដាំស្ល ធ្វើ​ដូច្នោះ​​នឹង​កាត់​បន្ថយ​ជាតិ​ជូរ​របស់​ស្លឹក​ថ្នឹង។​ នៅ​ពេល​សម្ល​ជិតចំអិន​ ​យើង​ទើប​ដាក់​គ្រឿង​ទេស បើ​សិន​ជា​​យើង​ដាក់​គ្រឿង​ទេស​​​​នៅ​ពេល​សម្ល​មិនទាន់​ឆ្អិន ជាតិ​ជូរ​ពី​ស្លឹក​ថ្នឹង​នឹង​​បង្កើន ហើយ​សម្ល​នឹង​​មាន​រសជាតិ​ជូរ​ខ្លាំងណាស់​ ដែល​ឥទ្ធពល​ដល់​គុណភាព​របស់​សម្លនេះ។

សម្ល​សាច់មាន់​​​ស្លឹក​ថ្នឹង​​ឈ្ងុយ​ឆ្ងាញ់​បំផុត​ នៅ​ពេល​យើង​ពិសាសម្ល​ ​នេះក្តៅជាមួយ​បាយ ក្រៅ​ពី​នោះ​យើង​អាច​ពិសា​សម្ល​សាច់មាន់​នេះ​ជាមួយ​​មី​ឬនំបញ្ចុក។ នៅ​ភាគ​កណ្តាល​ក្នុង​​ថ្ងៃត្រង់នៃ​រដូវ​ក្តៅ ពេល​បាយ​ថ្ងៃត្រង់​រួម​មាន​៖ សម្ល​ម្ជូរ​សាច់មាន់​ ស្លឹក​ថ្នឹងពិសា​ជាមួយ​​បាយ ដែល​ក្លាយ​ទៅ​ជា​មុខ​ម្ហូប​ធ្លាប់​និង​ពេញ​និយម​របស់​ប្រជាជន​នៅ​ទីនេះ។

​មើល​ឃើញ​តំលៃ​ពិសេស​របស់​​ដំណាំ​ស្លឹក​ថ្នឹង ក្នុង​ប៉ុន្មាន​ឆ្នាំ​​មក​ដល់​ថ្មីនេះ គ្រួសារ​ជា​ច្រើន​បាន​ស្វែង​យល់​នូវការ​ដាំដំណាំនេះ​និង​ដុះ​ដាល​​ដំណាំនេះ ដើម្បីផ្គត់​ផ្គង់​​ឲ្យ​ភោជនិយដ្ឋាន ហាង​លក់​ម្ហូបអាហារ ដែល​មាន​តំរូវការ​​​ប្រើ​ប្រាស់​ នេះគឺ​ជា​ទម្រង​រូបភាព​សេដ្ឋកិច្ច​​​​ប្រសិទ្ធិភាព./.

អត្ថបទ៖ សើន​ងៀ រូបថត៖ ង្វៀន​ឡឹន
បណ្តាអត្ថបទបានផ្សាយ