01/06/2016 14:58 GMT+7 Email Print Like 0

សម្រេចរាល់គោលដៅម៉ាក្រូសេដ្ឋកិច្ចឆ្នាំ២០១៦


នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc សូមឲ្យត្រួតត្រាល្អអតិផរណា

នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម​លោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីសម័យប្រជុំជាមួយក្រសួងស្ថាប័ននានាស្តីពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចរយៈពេល ៥ ខែដើមឆ្នាំ២០១៦ និង ពិភាគ្សាលើដំណោះស្រាយជម្រុញកំណើនសេដ្ឋកិច្ច ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចត្រួតពិនិត្យអតិផរណា ធានាសន្តិសុខសង្គម។ ក្នុងខែឧសភា សន្ទស្សន៍តម្លៃទំនិញ ប្រើប្រាស់៥ខែដើមឆ្នាំ២០១៦កើន ១,៨៨% បើប្រៀបនឹងខែធ្នូឆ្នាំទៅមិញ ហើយតម្លៃប្រាក់ពាណិជ្ជកម្មនាំចេញទទួលបាន៦៨ពាន់លានដុល្លារ កើន ៧% ។ 

លើសពីនេះទៅទៀត សេដ្ឋកិច្ចវៀតណាមក្នុងរយៈពេល៥ខែដើមឆ្នាំនេះក៏មានចំណុចភ្លឺជាច្រើនដែរ ពោលគឺការប្រាក់ត្រូវបានកែប្រែសមស្របនិងបាននាំចេញហួសកម្រិតចំនួន ១,៣៦% ។ មិនត្រឹមតែប៉ុណ្ណោះ ការងារនិងបញ្ហាសុខុមាលភាពសង្គមត្រូវបានធានា។​ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានអះអាងថា៖

“ចំពោះកំណើន GDPនេះ ក្រៅពីធានាបរិមាណមកគឺគុណភាពក៏ត្រូវបានធានា ដែរ។​ជាពិសេស គឺធានាជីវភាពរស់នៅរបស់ប្រជាជននៅតំបន់រងផលប៉ះពាល់ ដោយគ្រោះធម្មជាតិដូចជាការរាំងស្ងួតនៅភាគកណ្តាល​វៀត​ណាម​។ ប្រមូលផ្តុំប្រភពកម្លាំងពលំខាងក្រៅ រួមទាំងការប្រមូលរូបីយប័ណ្ឌបរទេសក្នុងប្រជាជន ដើម្បីមានប្រភព​កម្លាំងវិនិយោគចូលផលិតកម្មនិងជម្រុញកំណើន។​គោលដៅមួយចំនួនទៀតគឺនៅតែបានធានាជាសារវ័ន្ត”។


ទិដ្ឋភាពនៃអង្គប្រជុំ

 

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានចាត់ទុកថា ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចជាងនេះទៅទៀតគឺត្រូវដោះស្រាយការលំបាក ជម្រុញផលិតកម្ម សម្រាប់អង្គភាពអាជីវកម្ម ព្រមទាំងគូបផ្សំរវាងគោលនយោបាយរូបីវត្ថុជាមួយ និងគោលនយោបាយសារពើព័ន្ធនិងគោលនយោបាយដទៃដោយព្រមៗគ្នា៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ