10/11/2017 15:56 GMT+7 Email Print Like 0

សម្រស់ទឹកដី មនុស្សវៀតណាម - ចិន តាមរយៈរូបថត

ក្រោម​ប្រធាន​បទ​៖ “ពង្រីក​លក្ខណៈ​វប្បធម៌​ អភិវឌ្ឍន៍​ទំនាក់ទំនង​ទ្វេភាគី​” រូបថត​គំរូ​ទាំង​៨១​ផ្ទាំង​​ផ្សព្វផ្សាយ​​តម្លៃ​វប្បធម៌​​ ចារ​សម្រស់​នៃ​ធម្មជាតិ​ ទឹកដី​ មនុស្ស​ទាំងពីរប្រទេស​វៀណាម​ - ចិន​ បាន​តាំង​បង្ហាញ​នៅ​តាំង​ពិព័រណ៍​”វៀតណាម​ស្រស់​ស្អាត​ ចិន​ស្រស់​ស្អាត​” សហការ​រៀបចំ​​ដោយ​កាសែត​រូបភាព​វៀតណាម​ (ទីភ្នាក់ងារសារព័ត៌មានវៀតណាម​) និង​កាសែតរូបភាព​ចិន​ (នាយកដ្ឋាន​បោះពុម្ព​ចុះផ្សាយភាសាបរទេស​​នៃ​​ប្រទេស​​ចិន)។

 

ពង្រីក​ប្រពៃណី​ទំនាក់ទំនង​វៀតណាម​​ - ចិន ស្ថាប័ន​កាសែត​ទាំងពីរ​ភាគី​តែង​តែ​សហការ​ ជួយ​គ្នាទៅ​វិញទៅ​មក​ ដើម្បី​រួម​អនុវត្ត​​សម្រេច​ភារកិច្ច​ព័ត៌មាន​ល្អ​ ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​បក្សរដ្ឋ​ទាំងពីរ​បាន​ប្រគល់​ជូន​។ តាំង​ពិព័រណ៍​ “​វៀតណាម​ស្រស់ស្អាត ចិន​ស្រស់ស្អាត​” ជា​សក្ខី​ភាព​​​សម្រាប់​សហប្រតិបត្តិការ​មាន​ប្រសិទ្ធ​ភាព​​រវាង​​កាសែត​រូបភាព​វៀតណាម ​និង​កាសែត​​រូបភាព​ចិន។
 (សុន្ទរកថា​របស់​លោក​អគ្គ​នាយករង​ទីភ្នាក់​ងារ​សារ​ព័ត៌​មាន​​វៀតណាម​(TTXVN) ង្វៀន​ហ្វាយ​យឿង Nguyen Hoai Duong) ក្នុង​ពិធី​បើក​តាំងពិព័រណ៍)។

តាំង​ពិព័រណ៍​ ជាសកម្មភាព​រួម​ចំណែក​​បំពេញ​ចំណង​មិត្ត​ភាព​​ប្រពៃណី​​ កាន់តែ​ស៊ី​ជម្រៅបន្ថែម​​ទំនាក់​ទំនង​ដៃគូ​ សហប្រតិបត្តិការ​ យុទ្ធសាស្រ្ត​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំងពីរ​ និង​រួម​ចំណែក​សកម្ម​ក្នុងការ​ងារ​​ជម្រុញ​សន្តិភាព​ ស្ថេរភាព​ សហប្រតិបត្តិការ​ អភិវឌ្ឍន៍នៃ​​តំបន់​ និង​​ពិភពលោក​។

តាំង​ពិព័រណ៍​​ រូបថត​​បាន​ចែក​ចេញ​​ខ្លឹម​សារ​ចំនួនប្រាំ ៖​ “រម្មណីយដ្ឋាន​​ធ្វើ​ដំណើរ​ជាមួយ​ពេល​វេលា​” “វប្បធម៌​ស្រស់ត្រកាល​ បញ្ចេញ​រស្មីភ្លឺ​ផ្លេក​” “រូបរាង​សម័យ​​ទំនើប​ឆ្លង​កាន់ទៅ​សម័យ​ថ្មី​” “ចំណង​​មិត្ត​ភាព​ចិន​ - វៀតណាម​យូរលង់ រឹង​មាំ​” “ផ្លូវ​ជំនួញ​សូត្រ​​​រុងរឿង​ ប្រដេញ​តាម​​សុបិន​អនាគត”។
 
គណៈ​កម្មការ​រៀបចំ​ជឿជាក់​ថា​តាំង​ពិព័រណ៍​ “វៀតណាម​ស្រស់​ស្អាត ចិន​ស្រស់​ស្អាត​” នឹង​ទាក់ទាញ​ការ​យកចិត្ត​ទុក​ដាក់​ ពី​សំណាក់​មហាជន​ រួមចំណែក​ជម្រុញ​​ជាងនេះ​ទៅ​ទៀត​ពី​ការ​យល់ដឹង​ រវាង​ប្រជាជន​ទាំងពីរ​ប្រទេស​ កាន់តែ​​ស៊ី​ជម្រៅ​បន្ថែម​ទំនាក់ទំនង​​ សហប្រតិបត្តិការ​ យុទ្ធសាស្រ្ត​​គ្រប់​វិស័យ ​រវាងប្រទេស​ទាំង​ពីរ​ ជម្រុញ​សន្តិភាព​ ស្ថេរភាព​ សហការ​និង​អភិវឌ្ឍន៍ ​នៃ​តំបន់​និង​ពិភពលោក​។​

 


 ព្រឹកថ្ងៃទី​៦ ខែវិច្ឆិកា តាំងពិព័រណ៍​រូបថត៖ “វៀតណាម​ស្រស់ស្អាត ចិន​ស្រស់​ស្អាត” បាន​បើក​នៅ​សារមន្ទី​រ​ហូជីមិញ​
(លេខ​១៩ ង៉ុក​ហា ​- Ngoc Ha ហាណូយ​)។ រូបថត៖ ខាញ​ឡុង​




 រាប់​ពី​ឆ្វេង​ទៅ​ខាងស្តាំ​៖ លោកស្រី​ Chenshi អគ្គនិពន្ធនាយក​​រង​​នៃ​នាយកដ្ឋាន​បោះពុម្ព​ចុះផ្សាយ​ភាសាបរទេស​ចិន​
លោក​​ Hong Xiao Yong ឯកអគ្គរដ្ឋទូត​​ចិន​ប្រចាំ​នៅ​វៀតណាម​ លោក Guo Wei Min ​ អនុប្រធាន​ទទួល​បន្ទុក​ការយាល័យ​​កាសែត​​
រដ្ឋលេខាធិការដ្ឋាន​ចិន​ លោក​ង្វៀន​ហ្វាយ​យឿង​ (Nguyen Hoai Duong) អគ្គនាយករង​​ទីភ្នាក់ងារសារព័ត៌មានវៀតណាម​​
លោក​ង្វៀន​ថាំង​ (Nguyen Thang) អគ្គនិពន្ធ​​នាយក​កាសែតរូបភាព​វៀតណាម​ លោក​វូ​ម៉ាញ​ហា (Vu Manh Ha)
នាយក​សារមន្ទី​រ​​ហូជីមិញ ​​កាត់​ខ្សែបូ​បើក​សម្ពោធបើក​តាំងពិព័រណ៍​។ រូបថត៖ វៀតគៀង​ ខាញ់​ឡុង​

 លោក​ Guo Wei Min អនុប្រធាន​ទទួល​បន្ទុក​ការិយាល័យ​​កាសែត​​រដ្ឋលេខាធិការដ្ឋាន​ចិន ​
ថ្លែង​សុន្ទរកថា​ក្នុងពិធី​សម្ពោ​ធបើក​​តាំងពិព័រណ៍។ រូបថត៖ ខាញ់​ឡុង​

 លោក​ង្វៀន​ហ្វាយ​យឿង​ (Nguyen Hoai Duong) នាយករង​​ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​
ថ្លែង​សុន្ទរកថា​ក្នុងពិធី​សម្ពោធបើក​តាំង​ពិព័រណ៍​។ រូបថត៖​ ខាញ់ឡុង​

 លោក​ ង្វៀន​ថាំង​ (Nguyen Thang) អគ្គ​និពន្ធ​​នាយកកាសែតរូបភាព​វៀតណាម​ តំណាង​អង្គភាព​សហការ​​អនុវត្ត​ឧទ្ទេសនាម ​
ចំពោះ​គណៈ​ប្រតិភូ​​​អញ្ជើញមកទស្សនា​តាំង​ពិព័រណ៍​។ រូបថត៖ ខាញ់​ឡុង​

 គណៈ​ប្រតិភូ​អញ្ជើញ​មកទស្សនា​តាំងពិព័រណ៍​។ រូបថត៖ កុង​ដាត​

 គណៈ​ប្រតិភូ​ចិន​ ចូល​ចិត្ត​​ផ្ទាំង​រូបថត​ទេសភាព​ស្អាតៗ​ អំពី​ទឹក​ដី​វៀតណាម​។ រូបថត៖ ខាញ់ឡុង​

 តាំងពិព័រណ៍​ទាក់ទាញ​ភ្ញៀវ​ក្នុង​និង​ក្រៅ​ប្រទេស អញ្ជើញ​​មកទស្សនា​យ៉ាង​កុះករ​។ រូបថត៖ កុង​ដាត​។​

 ផ្ទាំង​រូបថត​បង្ហាញពី​កេរដំណែល​ពិភពលោក​ឈូង​សមុទ្រ​ហាឡុង​ (Ha Long) របស់​កាសែតរូបភាព​វៀតណាម ​​
ទាក់ទាញ​ការ​យក​ចិត្ត​ទុកដាក់​ពី​សំណាក់​ភ្ញៀវទស្សនាអន្តរជាតិ។ រូបថត៖​ កុង​ដាត​

 តាំង​ពិព័រណ៍​ក៏ជា​ទី​កន្លែង​​ទាក់ទាញ​មិត្ត​និស្សិត​វៀតណាម​ និង​និស្សិត​ចិន​ដែល​កំពុង​សិក្សា​នៅ​វៀតណាម​
ក៏អញ្ជើញ​មកទស្សនា​តាំងពិព័រណ៍​។ រូបថត៖ ខាញ់ឡុង​​

 មិត្ត​និស្សិត​ផ្នែក​ខាង​ភាសា​ចិន​ (មហាវិទ្យាល័យម៉ើ -​ Mo ​​ហាណូយ​)​ ស្វែង​យល់​ពី​កាសែត​រូបភាព​វៀតណាម​
និង​កាសែត​រូបភាព​ចិន​ ដែល​បានតាំង​បង្ហាញ​និង​ជូន​ដោយ​​ឥតគិត​ថ្លៃនៅ​​តាំង​ពិព័រណ៍​នេះ​។ រូបថត៖ ខាញ់ឡុង​

 មិត្ត​និស្សិត​ផ្នែក​ភាសា​ចិន ​​(​មហាវិទ្យាល័យ​ម៉ើ -​ Mo ​ហាណូយ​) ថត​រូប​អនុស្សាវរីយ៍​នៅ​ក្នុង​តាំងពិព័រណ៍​។ រូបថត៖ ខាញ់​ឡុ​ង​

ទស្សនា​តាំង​ពិព័រណ៍​ ទស្សនិកជន​បាន​គយ​គន់ផ្ទាល់​នូវ​​សម្រស់​ស្រស់​ស្អាត​សម្បូរបែប​ពី​ទេសភាព​ព្រៃភ្នំ​ដ៏អស្ចារ្យ​ ព្រៃភ្នំ​មនោរម្យ ​នៃ​ឈូង​សមុទ្រ​ហាឡុង​ (Ha Long) ញ៉ាត្រាង​ (Nha Tran) ស្លាកស្នាម​បុរាណ​នៃ​រាជវាំង​ហ្វេ សិវក្ខេត្តមីសើន​​ (My Son) និង​រលក​ទន្លេ​ហ្វាង​ហា (Hoang Ha) ភ្នំ​ទន្លេ​ហ្វេឡឹម​ (Hue Lam)...។ល។ ​​សម្រស់រូបភាព​ល្វាស​​ល្វន់​​ស្រទន់​នៃ​​ខ្នង​ភ្នំប្រផេះ​​ចិន​ ជាមួយ​ភាពទន់ភ្លន់​​នៃ​អាវយ៉ាយ​ (Ao Dai) វៀតណាម​ ទំនុក​អង់អាច​នៃ​បទ​ភ្លេង​រាជវាំង​វៀតណាម​ ឬ​ឈុត​​​ល្ខោន​ចិន​ ក៏ទាក់ទាញ​ការយកចិត្តទុកដាក់​នៃ​ទស្សនិជន​នៅក្នុង​តាំង​ពិព័រណ៍​៕​

ចិន​និង​វៀតណាម​ ជា​ប្រទេសទាំងពីរ​ដែល​មាន​ភ្នំ​ជាប់​ភ្នំ​ ទន្លេ​ជាប់​ទន្លេ​។ ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗនេះ បក្ស​ រដ្ឋ​ចិន​និង​វៀតណាម​ បាន​រក្សា​ដំណើរ​បំពេញទស្សនកិច្ច​ជាន់​ខ្ពស់​ រៀបចំ​ពិធី​រួម​ប្រាស្រ័យ​លើ​វិស័យ​វប្បធម៌​ ទេសចរណ៍​​ អបរំ​...។ល។ រួម​ចំណែក​ពង្រឹង​និង​ពង្រីក​​ទំនាក់ទំនង​មិត្តភាព​​រវាង​ប្រទេសទាំងពីរ​។
(ថ្លែង​សុន្ទរកថា របស់​លោក​អនុប្រធាន​ទទួលបន្ទុក​ការិយាល័យ​កាសែត​​រដ្ឋលេខាធិការដ្ឋាន​ចិន​ Guo Wei Min នៅ​ពិធី​បើក​តាំងពិព័រណ៍)។


 ស្នាដៃ​រូបថត​មួយចំនួន​បាន​តាំងបង្ហាញ​នៅ​ក្នុងតាំង​ពិព័រណ៍​ “វៀតណាម​ស្រស់​ស្អាត - ចិន​ស្រស់​ស្អាត”៖

 ស្រែ​កាំ​ជណ្តើរ​នៅ​មូកាង​ចាយ (Mu Cang Chai) ​ខេត្ត​អៀន​បាយ​ (Yen Bai) វៀតណាម​ស្រស់​ស្អាត​​ដោយ​មាន​​ជាន់ស្រទាប់​ៗ
នៃ​ស្រូវ​សន្ទូង​ ពណ៌​លឿង​ បៃតង​​លាយ​ចម្រុះ​គ្នា​។​

 ហាណូយ​ - រដ្ឋធានី​នៃ​សាធារណៈរដ្ឋ​សង្គម​និយម​វៀតណាម​ ជា​មជ្ឈមណ្ឌល​នយោបាយ​​វប្បធម៌​ ទូទាំងប្រទេស​។ ជាមួយ​កម្រាស់​
ប្រវត្តិសាស្រ្ត​​ចំណាស់​​ ទេសភាព​សម្បូរ​បែប​​ រម្មណីយដ្ឋាន​នៅ​គ្រប់ទិស​ទី​ ហាណូយ​សក្តិ​សម​នឹង​​ឈ្មោះ៖ ​​“ទឹក​ដី​អរិយធម៌​ពាន់​ឆ្នាំ​”។

 ទីក្រុង​ហូជិមិញ​ ទីក្រុង​ធំបំផុត​​របស់​វៀតណាម​ ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ វប្បធម៌​ វិទ្យាសាស្រ្ត​បច្ចេកទេស​
ទេសចរណ៍​និង​ពាណិជ្ជកម្ម​អន្តរជាតិ​ របស់​ទូទាំង​ប្រទេស​។

 វិហារ​តី​និញ​ (Tay Ninh) នៃ​សមាគម​សាសនា​កៅ​ដាយ (Cao Dai) ​​ស្ថិតនៅ​​ទីក្រុង​តី​និញ​ (Tay Ninh) វៀតណាម ​
ដោយ​មាន​រចនាបទ​ស្ថាបត្យកម្មចម្រុះ​​រវាង​ លោក​ខាងលិច​និ​ងខាងកើត​។ នៅ​ទ្វារ​ធំ​នៃ​​វិហារ មាន​​ប្រាង្គទាំងពីរ បាន​សាង​
តាម​បែបដូច​វិហារ​លោក​ខាងលិច​ ជាមួយ​ស្ថាបត្យកម្ម​​ដំបូល​កោង​ ​របៀង​ដំបូល​កោង និង​គ្រឿង​លម្អ​ខាងក្នុង​ ក៏​មាន​លក្ខណៈ​លាយ​
ចម្រុះស្ថាបត្យ​កម្ម​​​លោក​ខាងលិច​​ដែរ​។

 ទី​សក្ការបូជា​ឌិញ​ស (Dinh So) ចំណុះ​​ភូមិសាស្រ្ត​ភូម​ស (So) ឃុំ​កុ​ងហ្វ័រ​ (Cong Hoa) ស្រុក​ក្វឹក​អ្វាយ​ (Quoc Oai)
ហាណូយ​ ដែល​មាន​ប្រវត្តិ​​ជាង​៣៥០​ឆ្នាំ​។ ទីសក្ការបូជា​ឌិញ​ស ​(Dinh So) មាន​ផ្ទៃដី​ប្រហែល​១១០០​ម៉ែត្រ​ការេ​
ខាងក្រោយ​គឺភ្នំ​អណ្តើក​ ខាងមុខ​គឺព្រែក​ដាយ​ (Day) ស្ថាបត្យកម្ម​បាន​សាង​តាម​បែប​​របៀង​វែង​ទាំងពីរ​តភ្ជាប់
​ល្វែង​មុខ ​ល្វែង​កណ្តាល​ ល្វែង​ខាងក្រោយ ​ជា​បែប​គំរូ​សម្រាប់​ស្ថាបត្យកម្ម​​បុរាណ​។​

 បទ​ភ្លេង​រាជវាំង​ហ្វេ បង្កើត​ឡើង​នៅសម័យ​រាជការ​ហូ (Ho) ​នៅ​វៀតណាម​ ជា​ប្រភេទតន្ត្រី​របស់​រាជវាំង​
បាន​ចាត់ទុក​ជា​ប្រភេទតន្រ្តី​​វៀតណាម​សុទ្ធសាធ​។ ឆ្នាំ​២០០៣ បទភ្លេង​រាជវាំង​ហ្វេ​ បាន​អង្គការ​ UNESCO
ទទួលស្គាល់​ជា​វណ្ណកម្ម​ដ៏ប្រណិត​​នៃ​កេរដំណែល​វប្បធម៌​​អរូបី ​និង​ស្នង​បន្ត​ដោយ​សម្តី ​របស់​មនុស្ស​ជាតិ​។​

 ដាណាំង (Da Nang) ​​ជា​ទីក្រុង​កំពង់​ផែ​​នៅ​ភាគ​កណ្តាល​ និង​ជា​ទីក្រុង​ធំ​ទី​បី​​របស់​វៀតណាម​។
ចាប់ពី​ថ្ងៃទី​៦ ដល់​១១ ខែវិច្ឆិការ​ ឆ្នាំ​២០១៧ សន្និសីទ​កំពូល​ APEC នឹង​បាន​របៀប​ចំ​នៅ​ទី​​នេះ​។​

 ទីក្រុង​ហ្វេ​ជា​ទីក្រុង​ចំណុះ​ខេត្ត​ធឿ​ធៀន​ហ្វេ​ (Thua Thien Hue) វៀតណាម​។ រាជវាំង​ហ្វេ​ ជា​រាជធានី​​របស់​រាជការ​ង្វៀន​ (Nguyen)
ក្នុង​អំឡុង​១៤៣ឆ្នាំ​ ចាប់​ពី​ឆ្នាំ១៨០២ ដល់​ឆ្នាំ១៩៤៥។ ឆ្នាំ​១៩៩៣ ប្រជុំ​កេរដំណែល​ទីក្រុងបុរាណហ្វេ ​បាន​អង្គការ UNESCO ​
ទទួល​ស្គាល់ជា​កេរដំណែល​វប្បធម៌​​ពិភពលោក​។​

 អគារ​ Bitexco ទីក្រុង​ហូជីមិញ​យក​អារម្មណ៍​ច្នៃ​ផ្តោត​ទៅ​លើ​រូបរាង​ផ្កាឈូក​បម្រុង​នឹង​រីក​​
បាន​ចាត់ទុក​ជា​និមិត្តរូប​សម្រាប់​ថាមវន្ត​របស់ទីក្រុង​នេះ​។​

 ជនបទ​ថ្មី​របស់​វៀតណាម​។ កសិកម្ម​មានតួនាទី​សំខាន់​នៅ​វៀតណាម​។​ សព្វថ្ងៃ​ វៀតណាម​កំពុង​បង្ហើយ​​ដំណើរការ​កសាង​ជនបទ​ថ្មី​
តាម​ទិសដៅ​សម័យ​ទំនើប​។​

 យក​ប្រធាន​បទ ​គឺ​ការពារ​ប្រភេទបក្សី​កម្រ​របស់​ពិភពលោក​ “កុក​ករ​ក្រហម​” ល្ខោន​របាំ​ “Duge” របស់​ចិន​​លើក​កម្ពស់​ស្មារតី​
ស្រឡាញ់​​​សន្តិភាព​នៃ​មនុស្ស​ និង​ធម្មជាតិ​ ហើយ​មាន​រហសនាម​ថា ល្ខោន​របាំ​ទេពបក្សីឍាមរា​នៃលោក​ខាងកើត​​​"។

 ទីក្រុង​ shanghai ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​របស់​ចិន​ ក៏ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ល្បី​ឈ្មោះ​លើ​សកលលោក​
ជា​ទីក្រុងមួយ​ក្នុងចំណោមទីក្រុង​ដែល​មាន​ទម្រង់ប្រជាជន​និង​ផ្ទៃដី​ច្រើន​បំផុត​លើពិភពលោក​។​​

 តំបន់​រម្មណីយដ្ឋាន​​ធម្មជាតិ Wulingyuan ស្ថិត​នៅ​ទីក្រុង​ ​ Zhangjiajie ខេត្ត​ហ៊ូណាន​ ប្រទេសចិន​។ ទេសភាព​ពិសេសបំផុត​
នៃ​ Wulingyuan គឺ​សសរ​ថ្មខ្សាច់​និង​កំពូល​ស្រួច​ជាង​៣០០០ដើម​ ភាគច្រើន​មាន​កម្ពស់ជាង​២០០ម៉ែត្រ​ កម្រឃើញ​លើ​លោក​។
ឆ្នាំ​១៩៩២ តំបន់​រម្មណីយដ្ឋាន​ Wulingyuan បាន​អង្គការ​ UNESCO ទទួលស្គាល់​ជា​កេរដំណែល​ធម្មជាតិ​ពិភពលោក​។​

 ថ្ងៃទី​១០ ខែ​កញ្ញា​ ឆ្នាំ​២០១៧ ស្ពាន ​Beipanjiang តភ្ជាប់​ផ្លូវ​ល្បឿន​លឿនពី​​ Bijie shi​ រហូត​ទៅ​ដល់​ Zhuhuan (ចិន)​ ចាប់​ផ្តើម​ដំណើរ​ការ​
តភ្ជាប់​ closure។ នេះជា​ស្ពាន​ខ្ពស់​បំផុត​លើពិភពលោក​​ ដែល​មាន​កម្ពស់​ ៥៦៩,៦៦ម៉ែត្រ ​បើប្រៀប​នឹង​កម្រិត​ទឹក​ទន្លេ។​

 ក្បាច់​​គុន​ចិន​ ផ្តោ​ត​លើការ​ហ្វឹក​ហាត់​ទាំង​ក្នុង​និងក្រៅ​ តាំងពី​រាងកាយ​រហូត​ដល់​ស្មារតី​ ហាត់​ដើម្បី​សុខភាព​ផង​ ដើម្បី​ការពារខ្លួន​ផង។
ក្បាច់​គុន​​មិនត្រឹមតែ​ទទួល​បាន​ក្តី​ស្រឡាញ់​​ពីប្រជាជន​ចិន​ នៅ​ទាំង​បាន​មិត្ត​ភក្តិ​នៃ​ទ្វីបទាំងប្រាំ​ទទួលស្គាល់ផង​​។​

ទំនៀមទម្លាប់ទទួល​បុណ្យ​ចូល​ឆ្នាំ​​ ​របស់​ជនជាតិ​ចិន ​មាន​ជា​ង​៤០០០ឆ្នាំ​។ បុណ្យ​ចូល​ឆ្នាំ​ ជា​បុណ្យប្រពៃណី​សំខាន់​បំផុត​
របស់​ជនជាតិ​ចិន​។ នៅ​រដូវបុណ្យ​ចូល​ឆ្នាំ​ចិន​ ជនជាតិ​ចិនតែង​គោរពបូជា​បុព្វការី​ជន​ តុបតែង​ផ្ទះសម្បែង​
បួងសួង​សូម​សំណាង​ឆ្នាំ​ថ្មី​ ជួប​ប្រទះ​សុភមង្គល​​​និង​សំណាង​ល្អ​។​

 រាជវាំង​បុរាណ​ ស្ថិត​នៅ​​មជ្ឈមណ្ឌល​ទីក្រុង​ប៉េកាំង​ ចិន​ បាន​កសាង​នៅ​ឆ្នាំ​វិញ​ឡាក​ ទី​១៨​ នៃ​រាជការ​មេង​ (ឆ្នាំ​១៤២០)
ធ្លាប់ជា​រាជវាំ​ង​នៃ​រាជការ​ទាំង​ពីរ មេង​ - ឈិង​។ រាជវាំងបុរាណ​ មាន​ផ្ទៃដី​ជាង​៧២០.០០០ម៉ែត្រ​ការេ​ ជា​ចំណែក​មួយ​
នៃ​ប្រជុំ​ស្ថាបត្យកម្ម​បុរាណ ​ដែល​មាន​រចនា​អំពី​ឈើ​ដ៏សុក្រិត​បំផុត ​លើ​ពិភពលោក​។ ឆ្នាំ​១៩៨៧ រាជវាំង​បុរាណ ​
បាន​អង្គការ​ UNESCO ទទួល​ស្គាល់ជា​កេរដំណែល​វប្បធម៌​ពិភពលោក។​


 អត្ថបទ៖ ង៉ឹន​ហា រូបថត៖ កាសែត​រូបភាព​វៀតណាម​ និង​កាសែតរូបភាព​ចិន​
 

បណ្តាអត្ថបទបានផ្សាយ